តែម​ ម៉ឺន៖​ រឿង​ សុខ​ រិទ្ធ​ មិន​អស់​ចិត្ត​អាច​ដាក់​ពាក្យ​តវ៉ា​បាន​ លោក​នឹង​ពិនិត្យ​ដោះ​ស្រាយ​តាម​សំណើ​

  • 2018-06-04 10:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ឯកឧត្តម​ តែម​ ម៉ឺន​ ថា​ ក្នុង​ករណី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​នេះ​ ដូច​ជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ សុខ​ រិទ្ធ​ និង​ ហ៊ឹម​ សេរី​ ឬ​អ្នក​ប្រដាល់​ផ្សេងៗ​ទៀត​ ដែល​មិន​អស់​ចិត្ត​ទៅ​និង​ការ​កាត់សេចក្ដី​របស់​អាជ្ញាកណ្ដាល​ ចៅក្រម ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​តវ៉ា​បាន។​

ឯកឧត្តម​ តែម​ ម៉ឺន​

ឯកឧត្តម​បន្ថែម​ថា​ ធម្មតា​ទេ​សហព័ន្ធ​មាន​ច្បាប់​ ដូច្នេះ ​បើ​មិន​ពេញ​ចិត្ត​ដូច​អ្វី​ដែល​លោក​បាន​លើក​ឡើង​ខាង​លើ​ ដាក់​ពាក្យ​មក​ លោក​នឹង​ដោះស្រាយ​តាម​ច្បាប់​ ពិនិត្យ​ឡើង​វិញ​ ថា​វា​យ៉ាង​ណា​ មក​ពី​បុគ្គល​ ឬ​កំហុសឆ្គង​ជា​ក្រុម​ ហើយ​ក៏​មិន​អាច​ចេះ​តែ​ដោះស្រាយ​តាម​ក្រៅ​ច្បាប់​បាន​ឡើយ។​

សុខ​ រិទ្ធ និង​ ហ៊ឹម​ សេរី ព្រឹកមិញ​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ព្រឹកមិញ​នៅ​ឯ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ លើ​ប្រភេទ​ទម្ងន់​ ៥១​គីឡូក្រាម​ នោះ​ គឺ​ ហ៊ឹម​ សេរី​ ឈ្នះ​ដោយ​ពិន្ទុ​ទទួល​បាន​មេដាយ​មាស​ ខណៈ​ សុខ​ រិទ្ធិ​ បាន​លេខ២​ ទទួល​បាន​មេដាយ​ប្រាក់​ លើ​ប្រភេទ​កីឡា​គុន​ខ្មែរ​នា​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី