Katy Perry ផ្ដល់ដំបូន្មានសំខាន់ដែលសិស្សស្រីត្រូវចងចាំ
- 2014-11-14 18:43:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Katy Perry ផ្ដល់ដំបូន្មានសំខាន់ដែលសិស្សស្រីត្រូវចងចាំ
ចន្លោះមិនឃើញ
តារាចម្រៀងអាមេរិក Katy Perry បានផ្ដល់ដំបូន្មានជាពិសេសដល់សិស្សស្រីៗនៅវិទ្យាល័យថា មិនបាច់ខ្វល់ខ្វាយពីរឿងមនុស្សប្រុសនោះទេ ព្រោះនាំតែខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។
តារាចម្រៀងវ័យ ៣០ឆ្នាំរូបនេះ បានធ្វើដំណើរទៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ដើម្បីរៀបចំការប្រគំតន្ត្រីទេសចរណ៍ Prismatic របស់នាងនៅថ្ងៃសុក្រ នៅសង្វៀន Rod Laver ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នាងបានចូលរួមកម្មវិធីរបស់សាលារៀនសម្រាប់សិស្សស្រី Loreto Mandeville Hall ដើម្បីចែករង្វាន់ដល់សិស្សដែលបានឈ្នះការប្រឡងសិល្បៈ។ រង្វាន់ទាំងអស់រួមមានទឹកប្រាក់ ១ម៉ឺនដុល្លារ និងសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់នាងនៅថ្ងៃសុក្រ ចំនួន ២០សន្លឹក។
ឆ្លៀតក្នុងឱកាសនេះ ម្ចាស់បទ "Roar” បានផ្ដល់ដំបូន្មានដល់សិស្សស្រីជាច្រើននាក់នៅទីនោះថា "មិនចាំបាច់ខ្វាយខ្វល់ពីរឿងប្រុសៗនោះទេ ពួកគេនាំតែការរំខានតែប៉ុណ្ណោះ។ Katy ក៏បានទទូចឲ្យសិស្សស្រីទាំងអស់ខិតខំរៀនសូត្រ ព្រោះ "ចំណេះវិជ្ជាគឺជាអំណាច ដរាបណាយើងខិតខំរៀនសូត្រកាន់តែច្រើន យើងកាន់តែមានអំណាច និងកាន់តែរឹងមាំ"។
Katy Perry បានចាប់ផ្ដើមមានភាពល្បីល្បាញកាលពីឆ្នាំ២០០៨ តាមរយៈបទចម្រៀងបែប Lesbian គឺបទ "I Kissed a Girl”។ មកដល់ពេលនេះអាល់ប៊ុមចម្រៀងរបស់នាងលក់ដាច់ជាង ១១លានបន្ទះ និងអាល់ប៊ុមចម្រៀងទោល (Single Album) ជាង ៨១លានបន្ទះ ៕
អានអត្ថបទ៖ ម៉ូដសក់ឡូយៗរបស់ Katy Perry តាំងពី២០០០ ដល់២០១៤
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ smh