១០ ចំណុច​ជួយ​ដល់​ការ​ថតរូប​ផ្ដិត​បាន​ភ្លាមៗ ឲ្យ​កាន់​តែ​ស្រស់​ស្អាត​

  • 2018-07-08 04:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ប្រភេទ​ Instant កំពុង​មាន​ភាព​ពេញ​និយម​ ជា​កាមេរ៉ា​ អាច​ថត​បាន​ និង​ផ្ដិត​ឃើញ​រូបភាព​ភ្លាមៗ​។ តែ​ ត្រូវការ​បច្ចេកទេស​ខ្លះ​ ពេល​ប្រើ​កាមេរ៉ា​ Instax ឬ​ Polaroid។​

១ រក្សា​ចម្ងាយ​ ដើម្បី​ជៀសវាង​ថត​ Selfie ខុស​ កាមេរ៉ា​ប្រភេទ​ Instant ភាគច្រើន​មាន​ចម្ងាយ​ Focus តិច​បំផុត​នៅ​ចម្ងាយ​ ៣០សង់ទីម៉ែត្រ​ ឬ​ ៦០សង់ទីម៉ែត្រ​ គិត​ទៅ​អាច​ស្មើ​ប្រវែង​ដៃ​កាន់​កាមេរ៉ា​ថត​។

បើ​ឃើញ​ថា​រូបភាព​ចេញ​មក​ព្រាល​ នេះ​ប្រហែល​មិនមែន​មក​ពី​កាមេរ៉ា​រង្គើ​ ឬ​ខ្វះ​ពន្លឺ​នោះ​ទេ​ តែ​ដោយសារ​ Lens នៅ​កៀក​នឹង​ Subject ពេក​។ ដូច្នេះ​ ពេល​ប្រើ​កាមេរ៉ា​ គួរ​គិត​គូរ​ពី​ចម្ងាយ​។

២ ជៀសវាង​ Subject តូច​ពេក​នៅ​ក្នុង​ Frame ប្រព័ន្ធ​ផ្ដិត​របស់​កាមេរ៉ា​ប្រភេទ​ Instant ភាគច្រើន មាន​ទំហំ​ប៉ុន​ Credit Card ហើយ​បើ​ Subject តូច​ពេក​ក្នុង​ប្លង់​ នឹង​ពិបាក​មើល​ណាស់​។

ពេល​ថត​គួរ​ចូល​កៀក​នឹង​ Subject គ្រប់គ្រាន់​ ល្មម​មើល​ទៅ​សមរម្យ​។

៣ កុំ​ឲ្យ​ម្រាម​ដៃ​ចូល​ប្លង់​ថត​ ឬ​បាំង​ Flash កាមេរ៉ា​មាន​ភាព​ខ្វះខាត​ ត្រង់​ចំណុច​ក្ដោប​កាន់​ថត​ មិន​មាន​កន្លែង​ទំនេរ​ច្រើន​ អាច​ដាក់​ម្រាម​ដៃ​នោះ​ទេ​ ដូច្នេះ​គួរ​ដឹង​ជា​មុន​ ដើម្បី​ជៀស​វាង​។ ដូចគ្នា​នេះ​ដែរ​ ប្រយ័ត្នប្រយែង​ម្រាម​ដៃ​បាំង​ Flash។

មិន​មាន​អេក្រង់​ LCD ងាយ​មើល​ដឹង​បាន​ស្រួល​នោះ​ទេ​ ក្រៅ​ពី​ Viewfinder តូច​មួយ​។ ដូចនេះ​ គួរ​ពិនិត្យ​ឧបសគ្គ​នានា​នៅ​ខាងមុខ​។

៤ ប្រើ​ពន្លឺ​ធម្មជាតិ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ កាមេរ៉ា​នឹង​ព្យាយាម​ប្រើ​ Flash រាល់​ពេល​ តែ​នឹង​ធ្វើ​ឲ្យ​លទ្ធផល​ខក​បំណង​។ ចំណុច​ល្អ​អាច​ធ្វើ​បាន​ គួរ​បិទ​ Flash មិន​ឲ្យ​ដំណើរការ​ និង​ប្រើ​ត្រឹម​ពន្លឺ​ធម្មជាតិ​ ទាំង​ពេល​ថត​ក្នុង​បន្ទប់​ ឬ​ក្រៅ​ផ្ទះ​ ដោយ​ស្វែងរក​ទីតាំង​មាន​ពន្លឺ​ច្រើន​បំផុត​តាម​ដែល​អាច​មាន​។

៥ ព្យាយាម​តម្រង់​ Subject ពី​មុំ​ផ្សេង​ បើ​មិន​ចង់​ខ្ជះខ្ជាយ​លើ​ទឹក​ថ្នាំ​ផ្ដិត​ គួរ​ពិចារណា​របៀប​ដែល​ Subject បង្ហាញ​នៅ​មុំ​ផ្សេង​ពី​នេះ​ អាច​ថា​ប្រើ​រូបារម្មណ៍​ច្រើន​។ ដោយ​អាច​បន្ទន់​ជង្គង់​បន្តិច​ ឬ​ឈរ​លើ​កៅអី​ ព្រោះ​ការ​ឈរ​ចុច​ថត​ទល់​មុខ​នឹង​ Subject មិន​តែងតែ​មាន​លទ្ធផល​គាប់​ប្រសើរ​នោះ​ទេ​។

៦ Subject ដ៏​ល្អ​សម្រាប់​ថតរូប​ប្រភេទ​ Instant ការ​ថតរូប​ Subject នៅ​ជិត​ៗ​ ផ្ដល់​ផល​ល្អ​ ដោយសារ​ទំហំ​ផ្ដិត​ដ៏​តូច​ចេញ​មក​ល្អ​។ ក៏​អាច​ប្ដូរ​មក​ថត​ទេសភាព​បាន​ដែរ​ តែ​ប្រហែល​ត្រូវ​ប្រើ​ជម្រើស​ផ្ដិត​ធំ​ជាង​នេះ​ បើ​ខ្វល់ខ្វាយ​ពី​ភាព​លម្អិត​ មើល​ឃើញ​។

៧ ឲ្យ​ Subject លេចធ្លោ​ ផ្ទៃ​ខាងក្រោយ​ទទេ​ពណ៌ស​ ឬ​ពណ៌​ភ្លឺៗ​ផ្សេង​ទៀត​ ជា​ជម្រើស​ល្អ​សម្រាប់​ថតរូប​ Portrait។ យ៉ាង​ណា​មិញ​ អាច​បន្ថែម​ទិដ្ឋភាព​នានា​បាន ​គ្រាន់​តែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ Subject បាត់​ការ​ចាប់​អារម្មណ៍​។

ឧទាហរណ៍ បើ​ផ្ទៃ​ខាងក្រោយ​ភ្លឺ​ មនុស្ស​ស្ថិត​នៅ​ទី​ងងឹត​ ខណៈ​ បើ​ផ្ទៃ​ខាងក្រោយ​មាន​ទិដ្ឋភាព​នានា​ស្មុគស្មាញ​ មនុស្ស​នៅ​ទី​ភ្លឺ​។

ការ​រៀប​ចំ​ យ៉ាង​ណា​ឲ្យ​ Subject លេចធ្លោ​ ដែល​ប្រហែល​ត្រូវ​ប្រើ​ Flash ពេល​ថត​ Subject នៅ​ខាងក្រៅ​ បើ​មិន​ចឹង​ទេ រូបភាព​នឹង​ទៅ​ជា​ងងឹត​ (Silhouette)។

៨ សាកល្បង​ Double Exposure កាមេរ៉ា​ប្រភេទ​ Instant មាន​ជម្រើស​ល្អ​មួយ​ហៅថា​ Double Exposure ដែល​អាច​ថត​រូប​ទី​មួយ​ រួច​រំកិល​កាមេរ៉ា​ថតរូប​ទី​ពីរ​ ក្រោយ​មក​ផ្ដិត​ជា​រូប​មួយ​ បាន​ពី​ការ​បន្សំ​រូប​ទាំង​ពីរ​។ នេះ​ត្រូវការ​សាកល្បង​ច្រើន​ដង​ដែរ​ ដើម្បី​ផលិត​ចេញ​បាន​ល្អ​ជាមួយ​រូបភាព​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​។

៩ សាក​ថត​ ដោយ​មិន​ដឹង​ខ្លួន​ តម្រង់​កាមេរ៉ា​ផ្ទាល់​ចំ​មុខ​ Subject ទិដ្ឋភាព​ផ្ដិត​មក​មិន​តែង​តែ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ​ ព្រោះ​ភាគច្រើន​ តួ​ថត​ខ្លះ​រៀប​រឹក​ពេក​ បង្ហាញ​មក​រឹងៗ មើល​ទៅ​មិន​ដូច​ធម្មជាតិ​។

អាច​សាកល្បង​ថតរូប​ ដោយ​មិន​ដឹង​ខ្លួន​ អាច​ជួយ​បង្កើន​ការ​ចាប់អារម្មណ៍​លើ​ទិដ្ឋភាព​ តាមរយៈ​សកម្មភាព​បង្ហាញ​មក​បាន​ល្អ​។

១០ ចែករំលែក​រូបថត​ផ្ដិត​បាន​ អាច​ផ្ដល់​រូបថត​ផ្ដិត​បាន​ទៅ​កាន់​ Subject ភ្លាមៗ ដើម្បី​បង្ហាញ​លទ្ធផល​សម្រេច​បាន​ អាច​បន្ថែម​បរិយាកាស​ដ៏​ចាប់​អារម្មណ៍​​ ជាពិសេស​ពេល​នៅ​ពិធី​ជប់លៀង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Digital Camera World   ប្រែ​សម្រួល៖ ប៊ុនធឿន