ក្រុមសង្គ្រោះ ប្ដេជ្ញាយកក្មេងៗចេញឲ្យបានថ្ងៃនេះ មុនរឿងអាក្រក់១មកដល់

  • 2018-07-08 06:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ចាប់​ផ្ដើម​ការ​ត្រៀម​ខ្លួន​ចុង​ក្រោយ​បង្អស់​ដើម្បី​ជួយ​យក​ក្មេង​ទាំង ១២​នាក់ និង​គ្រូ​បង្វឹក​ម្នាក់​ចេញ​ពី​រូង​ភ្នំ​ថាំ​ហ្លួង​ឲ្យ​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

យោង​តាម​អតីត​អភិបាល​ខេត្ត ឈៀង​រ៉ៃ ឲ្យ​ដឹង​ថា កាល​ពី​ម៉ោង ១០​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ អ្នក​មុជ​ទឹក​បរទេស ១៣​នាក់ និង​ជនជាតិ​ថៃ ៥​នាក់ បាន​ចូល​ទៅ​ក្នុង​រូង​ភ្នំ​នោះ​ដើម្បី​ត្រៀម​ជួយ​ពួកគេ​ចេញ​មក​ក្រៅ។ លោក​បន្ដ​ថា "ថ្ងៃ​នេះ គឺ​ដល់​ពេល​ហើយ ព្រោះ​នឹង​មាន​ព្យុះ​មួយ​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ប្រសិន​បើ​យើង​នៅ​តែ​រង់​ចាំ ហើយ​វា​មាន​ភ្លៀង នោះ​យើង​នឹង​ត្រូវ​បូម​ទឹក​ចេញ​បន្ត​ទៀត។”

គួរ​ឲ្យ​បញ្ជាក់​ថា នៅ​ក្នុង​ប្រតិបត្តិ​ការ​នេះ អ្នក​ជំនាញ​មុជ​ទឹក ២​នាក់​នឹង​ចាំ​ជួយ​ក្មេង​ម្នាក់​ៗ​ចេញ​ពី​រូង​ភ្នំ ហើយ​ពួក​គេ ត្រូវ​បាន​រំពឹង​ថា​នឹង​ចេញ​មក​ខាង​ក្រៅ​នៅ​ម៉ោង ៩​យប់​នេះ​តែ​ម្ដង៕

ចុចអាន ៖

ប្រភព៖ khaosod   ប្រែ​សម្រួល៖ រ័ត្ន