តើក្រុមសង្គ្រោះនឹងធ្វើដូចម្ដេចទៀតក្រោយជួយក្មេងៗចេញមកបានហើយ?

  • 2018-07-08 08:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ក្មេង​ៗ​ក្រុម​បាល់​ទាត់​ទាំង ១២​នាក់​និង​គ្រូ​បង្វឹក​ម្នាក់ នឹង​ត្រូវ​បាន​យក​ចេញ​ពី​រូង​ភ្នំ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នក​សង្គ្រោះ​ដែល​ចាំ​នៅ​ខាង​ក្រៅ មាន​គម្រោងការណ៍ ២​ដើម្បី​ជួយ​ពួកគេ។

យោង​តាម​កាសែត Khaosod ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្គ្រោះ​បាន​ត្រៀម​ឧទ្ធម្ភាគចក្រ និង​ឡាន​ពេទ្យ​ជា​ច្រើន​គ្រឿង ក្រោយ​ពេល​ដែល​ពួក​គេ​ចេញ​ពី​រូង​ភ្នំ។ ជា​ពិសេស​ឡាន​ពេទ្យ ១៣​គ្រឿង សម្រាប់​ពួក​គេ​ម្នាក់​ៗ បាន​ត្រៀម​រួច​ជា​ស្រេច។ ក្នុង​នោះ​ផង​ដែរ គម្រោង​ទាំង​ពីរ គឺ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​របស់​ពួកគេ​ផ្ទាល់ និង​កត្តា​អាកាស​ធាតុ។

សម្រាប់​គម្រោង​ទី ១ ប្រសិន​បើ​ក្មេង​ៗ​ចេញ​មក​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ នោះ​ឡាន​ពេទ្យ​នឹង​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរ​ពេទ្យ Chiang Rai Prachanukroh ដែល​មាន​ចម្ងាយ ៦០​គីឡូម៉ែត្រ និង​ចំណាយ​ពេល​ជិត​មួយ​ម៉ោង។ ប៉ុន្តែ​ប្រសិន​បើ​នរណា​ម្នាក់​មាន​ស្ថាន​ភាព​ធ្ងន់ធ្ងរ នោះ​ពួកគេ​នឹង​ប្រើ​ប្រាស់​គម្រោង​ទី ២ ដោយ​បញ្ចូល​គេ​ទៅ​កាន់​ចំណត​យន្តហោះ​ដែល​មាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ពី​រូង​ភ្នំ និង​ហោះ​ទៅ​កាន់​ទីក្រុង ឈៀងរ៉ៃ រួច​បញ្ជូន​បន្ត​តាម​ឡាន​ពេទ្យ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជិត​នោះ​តែ​ម្ដង។

ជាមួយ​គ្នា​ដែរ បុគ្គលិក​មន្ទីរ​ពេទ្យ​ឲ្យ​ដឹង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ៗ​ទាំង​នោះ ហើយ​ពួកគេ​នឹង​ត្រូវ​បាន​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​ករណី​មាន​ជំងឺ​ឆ្លង​ផ្សេង​ៗ៕

ចុចអាន ៖

ប្រភព៖ khaosod   ប្រែសម្រួល ៖ រ័ត្ន