ជប៉ុនបន្ដស្វែងរកអ្នកបាត់ខ្លួន ខណៈអ្នកស្លាប់កើនដល់ ២០០ នាក់

  • 2018-07-13 02:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជិត ១​សប្ដាហ៍​ក្រោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់ និង​បាក់​ដី​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ២០០​នាក់។

ក្រោយ​គ្រោះ​ធម្មជាតិ​នេះ​បញ្ចប់ ផ្ទះ​ចំនួន ២០០ ០០០ ខ្នង​ត្រូវ​បាន​កាត់​ផ្ដាច់​ទឹក​ស្អាត​ដោយ​សារ​ការ​បាក់​ដី​ពី​ភ្នំ និង​ទឹក​​ជំនន់​ហូរ​កាត់​។ យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា "កង​ទ័ព​ជាង ៧ ម៉ឺន​នាក់ រួម​ជាមួយ​ប៉ូលិស និង​អ្នក​ពន្លត់​អគ្គីភ័យ កំពុង​ដុត​ដៃ​ដុត​ជើង​ស្វែង​រក​អ្នក​បាត់​ខ្លួន​នៅ​ក្នុង​កម្ទេចកំទី​ផ្សេង​ៗ។"

គួរ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាជន​ជាង ១០ ០០០ នាក់​កំពុង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុង​សាលា​រៀន​ជា​ច្រើន​ដូច​ជា បឋមសិក្សា Okada ទីក្រុង Kurashiki ជា​ដើម៕

ចុចអាន ៖

ប្រភព៖ JapanToday   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម