សាក​តេស្ត​ល្បឿន Razer Phone ទៅ​រួច​ជាមួយ OnePlus 6 ឬ​អត់?

  • 2018-07-15 02:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 6 ​ត្រូវ​បាន​គេ​ស្គាល់​ជា​ស្មាតហ្វូន​កម្លាំង​ខ្លាំង​មួយ ក្នុង​ចំណោម​គូ​ប្រជែង Android កំពូលៗ​ឯ​ទៀត។ ក្រុម​ការងារ SuperSaf TV ក៏​បាន​លើក​យក​ស្មាតហ្វូន​តម្លៃ​ក្បែរ ៦០០ ដុល្លារ​មួយ​នេះ មក​ប្រៀបធៀប​ល្បឿន​រវាង Razer Phone ជា​ប្រភេទ Gaming Smartphone។

+លក្ខណៈ​សម្បត្តិ OnePlus 6:

  • បន្ទះ​ឈីប: Qualcomm Snapdragon 845
  • CPU: Octa-core ((4x2.8 GHz Kryo 385 Gold & 4x1.7 GHz Kryo 385 Silver)
  • RAM: 8GB

+លក្ខណៈ​សម្បត្តិ Razer Phone:

  • បន្ទះ​ឈីប: Qualcomm Snapdragon 835
  • CPU: Octa-core (4x2.35 GHz Kryo & 4x1.9 GHz Kryo)
  • RAM: 8GB

លទ្ធផល​ក្រោយ​តេស្ត​លើ​ការ​បើក​ប្រើប្រាស់​កម្មវិធី​បណ្តាញ​សង្គម Instagram, Page Manager YouTube និង​ហ្គេម​មួយ​ចំនួន​ដូច​ជា Temple Run, Asphalt 9 ក៏​ដូច​ជា Dead Trigger 2 បង្ហាញ​ឲ្យ​ឃើញ​ថា OnePlus 6 នៅ​តែ​ធ្វើ​បាន​ប្រសើរ​ជាង ពោល​គឺ​មាន​ល្បឿន​លឿន​ជាង​បន្តិច ប៉ុន្តែ​ក៏​ពុំ​មាន​ន័យ​ថា​ល្បឿន​រត់​លើ​ម៉ាស៊ីន Razer Phone មិន​អាច​ទទួល​យក​បាន​នោះ​​ទេ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា