អាយុ​ជិត​៤០​ឆ្នាំ សរ​ សី​ ប្រឹង​​ឡើង​សង្វៀន​​ដើម្បី​គ្រួសារ​ (វីដេអូ)

  • 2018-07-26 04:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ជីវភាព​ក្រីក្រ​លំបាក​ រួម​ផ្សំ​ទៅ​និង​តម្លៃ​ខ្លួន​ឡើង​សង្វៀន​បាន​ខ្ទង់​ពាន់​ដុល្លារ​ផង​នោះ​ ទើប​បង្ខំ​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​ សរ​ សី​ បន្ត​ឡើង​ប្រកួត​ទាំង​វ័យ​ជិត​ ៤០​ឆ្នាំ​ ទៅ​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ។​

កីឡាករ សរ សី​

សរ​ សី​ បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​មាន​អាយុ​ប្រហែល​ ៣៦-៣៧​ឆ្នាំ​ហើយ​ ប៉ុន្តែ​មិន​ទាន់​គិត​ថា​នឹង​បោះបង់​សង្វៀន​ប្រដាល់​នៅ​ឡើយ​ទេ​ អាច​ថា​រយៈពេល​ ៣​ ទៅ​ ៤​ឆ្នាំ​ទៀត​ទើប​សម្រាក​ពី​អាជីព​ឈឺ​ខ្លួន​មួយ​នេះ។​

អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ខាង​លើ​បន្ត​ថា​ ឥលូវ​នេះ​ជីវភាព​ក្រុម​គ្រួសារ​មាន​ការ​លំបាក​ខ្លាំង​ ក្រុម​គ្រួសារ​ទាំង​មូល​ត្រូវ​ពឹង​លើ​រូប​លោក​ដើម្បី​រក​ចំណូល​ ដូច្នេះ​វ័យ​ច្រើន​ក៏​ដោយ​នៅ​តែ​ឡើង​សង្វៀន​ប្រកួត​ដដែល។​ ណា​មួយ​បច្ចុប្បន្ន​ការ​ឡើង​សង្វៀន​ម្ដងៗ​បាន​តម្លៃ​ខ្លួន​ច្រើន​សម្រាប់​រូប​លោក​ជា​អ្នក​ក្រ​ ហើយ​ការ​ឡើង​ប្រកួត​នេះ​ក៏​បាន​ជួយ​ជីវភាព​គ្រួសារ​បាន​ច្រើន។​

កីឡាករ សរ សី​ កំពុង​ហាត់

ជើង​ខ្លាំង​រូប​នេះ​លើក​ឡើង​ចុង​ក្រោយ​ថា​ មាន​តែ​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​នោះ​ទេ​ ដែល​ជំរុញ​ឲ្យ​កីឡាករ​គ្រប់រូប​មាន​ទឹក​ចិត្ត​ពុះពារ​ខ្លាំងក្លា​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​យក​ឈ្នះ​ដៃគូ​។ សូម​កុំ​ស្ដី​បន្ទោស​នៅ​ពេល​កីឡាករ​ចាញ់​ ព្រោះ​វា​ធ្វើ​ឲ្យ​ពួកលោកបាក់​ទឹក​ចិត្ត លែងមានកម្លាំងតទៅមុខទៀត។​ លោក​ក៏​មាន​វ័យ​ច្រើន​ដែរ​ហើយ​ សម្រាប់​ការ​ប្រកួត​នេះ​សង្ឃឹម​ត្រឹម​ ៥០%​ ប៉ុន្តែ​ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នា​ការ​ប្រកួត​មួយ​នេះ។​

កីឡាករ សរ សី​ នៅ​ក្លឹប CTT

កីឡាករ​ សរ​ សី​ ចាក់ចេញ​ពី​កម្ពុជា​ជា​មួយ​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ តាំង​ពី​ថ្ងៃ​ទី២៣​ មក​ម្ល៉េះ​ ដើម្បី​ត្រៀម​ខ្លួន​ឡើង​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឯ​ប្រទេស​ហ្វីលីពីន​ នា​ថ្ងៃ​ទី២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ជា​មួយ​អ្នក​ប្រដាល់​ចិន​ Xie Bin៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម