រក​ឃើញ​គ្រាប់​បាល់​ល្អ​បំផុត ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៨

  • 2018-07-26 02:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​របស់​ខ្សែ​ការពារ​បារាំង Benjamin Pavard ​ទាត់​បញ្ចូល​ទី​លើ​ក្រុម​អាហ្សង់ទីន​​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ ត្រូវ​បាន​បោះឆ្នោត​ក្លាយ​ជា​គ្រាប់​បាល់​ល្អ​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៨ នៅ​ប្រទេស​រុស្សី។

គ្រាប់​បាល់​របស់​យុវជន​វ័យ​២២​ឆ្នាំ​​ទាត់​ប្រើ​បច្ចេកទេស​​ហោះ​ចូល​ជ្រុង​​ខាង​លើ​ទទួល​បាន​ការ​បោះឆ្នោត​​ដោយ​អ្នក​គាំទ្រ​​៣​លាន់​នាក់​លើ​វិបសាយ​របស់ FIFA។​ រំឭក​ដល់​​​គ្រាប់​បាល់​នោះ Pavard ធ្លាប់​និយាយ​ថា គេក៏​​មិន​នឹង​ស្មាន​ដល់ គ្រាន់​តែ​ចង់​ទាត់​នោះ​ឲ្យ​ផុត​ដៃ​និង​គួច​ចុះ​ក្រោម។ មួយ​គ្រាប់​របស់​ Pavar នេះ​បាន​ជួយ​បារាំង​យក​ឈ្នះ​អាហ្សង់ទីន ៤-៣ បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។

គ្រាប់​ល្អ​ជាង​គេ​ទី​ពីរ​បាន​ទៅ​លើ​កីឡាករ Juan Quintero របស់​ជម្រើស​ជាតិ​កូឡុំប៊ី​​ទាត់​បញ្ចូល​ទី​លើ​ក្រុម​ជប៉ុន។ ឯ​លេខ​បី បាន​ទៅ​​លើ​គ្រាប់​របស់ Luka Modric ​បំប៉ោង​សំណាញ់​ទី​អាហ្សង់ទីន​នៅ​វគ្គ​ក្នុង​ពូល៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម