តម្លៃ​ខុស​គ្នា​ជាង ៣០០ ដុល្លារ Note 8 និង Note 9 កំពុង​ដាក់លក់​លើទីផ្សារ​

  • 2018-08-17 04:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 8 សិស្ស​ប្អូន​របស់ Note 9 បានធ្លាក់ថ្លៃ​នៅ​ជាង ៥០០ ដុល្លារសម្រាប់ប្រភេទ​មួយ​ទឹក និង​ថ្មី​​តម្លៃ​ប្រមាណ​ ៥៩៩ ដុល្លារ។ ប្រកាស​ចេញ​លក់ កាល​ពី​ថ្ងៃ​ទី ២៣ សីហា ២០១៧ ដែល​ជា​ប្រភេទ​ទូរសព្ទ​ប្រើ​បាន​ស៊ីម​ពីរ Note 8​ ​មាន​ ​RAMទំហំ ៦GB និង​អាច​បន្ថែម​មេម៉ូរីកាត​ប្រភេទ​ ​MicroSD​ ​ដល់​ទៅ​ ​២៥៦GB​។

ក្រោយ​ពេល Samsung បាន​បញ្ចេញ​លក់​កំពូល​ស្មាតហ្វូន​មាន​ប៊ិច​ត្រកូល​ ​Note ជំនាន់​ទី ៩ ដោយ​តម្លៃ​ដាក់​កុម្ម៉ង់ជាង ៩២៩ ដុល្លារ។ តម្លៃនេះ​ខុស​គ្នា​ច្រើន​គួរ​សម​ ដោយ​ Galaxy Note 8 មួយ​ទឹក​តម្លៃ​ចន្លោះ​ពី ៥០០ ទៅ ៥២០ ដុល្លារ សម្រាប់​ទំហំ 64GB និង Note 8 ថ្មី​​តម្លៃ​ប្រមាណ​ ៥៩៩ ដុល្លារ។ នេះ​បើ​តាម​ហាង សៀង លីន។

លក្ខណៈ​ពិសេស​របស់ Galaxy Note 8 មាន​ដូច​ជា​បច្ចេកវិទ្យា Corning Gorilla Glass 5​ ​ប្រភេទ​ ​Super AMOLED​ ​ទំហំ​ ​៦,៣​ ​អ៊ីញ​គែម​តិច​ដែល​បញ្ចេញ​រូប​ប្រមាណ ៨៣,១ ភាគរយ​នៃ​ផ្ទៃ​អេក្រង់​ ​អម​នឹង​វិមាត្រ​រូប​ ​២៩៦០x១៤៤០pixel​ ​និង​ដង់ស៊ីតេ​រូប​ ​៥២២ppi។

កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ដែល​មួយ​គ្រាប់​មាន​ ​Aperture​ ​f/1.7​ ​និង​មួយ​គ្រាប់​មាន​ ​f/2.4​ ​ហើយ​កាមេរ៉ា​នេះ​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូប​ ​Optical Image Stabalizer (OIS)​ ​និង​សមត្ថភាព​ថត​វីដេអូ​ដល់​កម្រិត​ ​4K​ ​ហើយ​អាច​ទាញ​រូបភាព​ទំហំ​ ​៩​ ​មេហ្គាភិចសែល ​ចេញ​ពី​វីដេអូ​នោះ។ ចំពោះ​កាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល​ មាន​ ​Aperture​ ​f/1.7​ ​និង​មាន​បច្ចេកវិទ្យា​ជំនួយពន្លឺ​ពេល​ថត​រូប៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

បញ្ជាក់៖ តម្លៃ​នេះ​អាច​មាន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​តាម​ហាង។

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម