Water Resistant មុខងារ​ការពារទឹក​លើទូរសព្ទ​សម័យ​ថ្មី តែ​ប្រើ​មិន​ស្រួល​​អាច​ស៊យធំ

  • 2018-08-22 03:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Water Resistant បាន​ក្លាយ​ជា​មុខងារ​សំខាន់​មួយ​ ស្ទើរតែ​ចាំបាច់​ត្រូវ​មាន​ លើ​ទូរសព្ទ​ជំនាន់​ក្រោយ​ៗ ក្នុង​ការ​ផ្តល់​វិធី​ការពារ​ ការ​ធ្លាក់​ចូល​ទឹក​ដោយ​ចៃដន្យ​ ដែល​ជា​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ទូទៅ​។

ឧបករណ៍​មាន​ Water Resistant មាន​ស្រទាប់​ការពារ​សៀគ្វី​សមាសធាតុ​ខាង​ក្នុង​ ហើយ​បើ​ស្រទាប់​នោះ​បាត់បង់​គុណភាព​ Device នឹង​មិន​មាន​ Water Resistant ទៀត​ទេ​។ ការ​ធ្លាក់​ចូល​ទឹក​សាប​ មួយ​ផ្លេត​ មិន​ជា​បញ្ហា​នោះ​ទេ​ តែ​បើ​ប៉ះ​នឹង​សារធាតុ​រាវ​ផ្សេង​ទៀត​ ដូចជា​ ទឹកប្រៃ​ ឬ​ទឹក​សមុទ្រ​ កាហ្វេ​ ទឹក​ក្រូច​ ឬ​ស្រាបៀ​ មិន​ផ្តល់​ផល​ល្អ​ ដល់​គុណភាព​ស្រទាប់​ការពារ​នោះ​ឡើយ​។ សំពាធ​ទឹក ក្នុង​ទឹកជ្រៅ​ក៏​មិន​ផ្តល់​ផល​ល្អ ចំពោះ​ស្មាតហ្វូន​ទេ​ផង​ដែរ​​។ 

ស្រទាប់​ការពារ ដែល​បញ្ជាក់​ដោយ​កម្រិត IP អាច​នឹង​រក្សា​គុណភាព​បាន​យូរ​អង្វែង​ បើ​មាន​ការ​ថែទាំ​បាន​ល្អ​៖

  • ប្រាកដ​ថា​ បាន​បិទ​សន្ទះ​រាល់​រន្ធ​ រួម​មាន​ រន្ធ​ដាក់​ SIM និង​ microSD ក៏​ដូចជា​ រន្ធ​ USB ផង​ដែរ​​។
  • សម្អាត​ទូរសព្ទ​ជាមួយ​ទឹក​ស្អាត​ ក្រោយ​ភ្ជាប់​នឹង​ខ្លួន​ប្រើ​ចូល​អាង​ហែល​ទឹក​ ដើម្បី​ប្រាកដ​ថា​សារជាតិ​ក្លរីន​ក្នុង​ទឹក​ ត្រូវ​បាន​សម្អាត​ ប៉ុន្តែ​កុំ​ប្រើ​សាប៊ូ​ ឬ​សារធាតុ​គីមី​ផ្សេង​។
  • ជៀសវាង​ ទឹកប្រៃ​ ឬ​ទីតាំង​មាន​កម្រិត​កម្តៅ​ខ្លាំង​។
  • សម្ងួត​ Device ឲ្យ​បាន​ល្អ​ មុន​ពេល​ឲ្យ​ Device ផ្សេង​ភ្ជាប់​តាម​រន្ធ​ USB និង​រន្ធ​កាស​។ អាច​ប្រើ​ក្រណាត់​ទន់​ៗ ជូត​សម្ងួត​បន្ថែម​បាន​។
  • ជៀសវាង​ សីតុណ្ហភាព​ក្តៅ​ ដាក់​សន្តិល​តាម​សម្រួល​ ដោយ​ប្រើ​ត្រឹម​ក្រណាត់​ជូត​ កុំ​ប្រើ​ប្រដាប់​ផ្លុំ​សក់​ជំនួយ​។
  • សម្អាត​ធាតុ​កខ្វក់​ សក់​ ឬ​ធាតុ​តូច​ៗដទៃ​ទៀត​ ទុំ​លើ​សម្បក​ ឬ​រន្ធ​ទូរសព្ទ​។ ការ​ភ្ជាប់​អ្វី​មួយ​ចូល​ទៅ​កាន់​ Port ដែល​កខ្វក់​ អាច​បំផ្លាញ​ដល់​ Connector បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី