អ៊ីស្រាអែល អនុញ្ញាតប្រជាជនកន្លះលាននាក់កាន់កាំភ្លើង ព្រោះហេតុផល១

  • 2018-08-22 02:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​អ៊ីស្រាអែល បាន​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ចំពោះ​អាជ្ញាប័ណ្ណ​កាំភ្លើង​ចំពោះ​ជន​ស៊ីវិល ដែល​នឹង​អាច​ឲ្យ​ប្រជាជន​ប្រមាណ ៥០ ម៉ឺន​នាក់​បន្ថែម​ទៀត មាន​សិទ្ធិ​កាន់​កាប់​អាវុធ​ជាតិផ្ទុះ។

ការ​បន្ធូរបន្ថយ​នេះ ត្រូវ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ អង្គារ​ដោយ​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណ លោក Gilad Erdan ឲ្យ​ដឹង​ថា ការ​ដែល​ប្រជាជន​កាន់​តែ​ច្រើន​មាន​កាំភ្លើង នោះ​ពួកគេ​នឹង​មាន​ឱកាស​ច្រើន​ដើម្បី​បញ្ឈប់​ការ​វាយប្រហារ និង​ការ​ពារ​ការ​រង​របួស​ជាដើម។ ជាមួយគ្នាដែរ បទ​បញ្ញត្តិ​ថ្មី​នេះ ក៏​នឹង​អនុញ្ញាត​អតីត​ទាហាន​អ៊ីស្រាអែល​ ងាយ​ស្រួល​ទទួល​អាជ្ញាប័ណ្ណ​កាន់​កាប់​កាំភ្លើង​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា មុន​បទ​បញ្ញត្តិ​ថ្មី​នេះ ប្រជាជន​អ៊ីស្រាអែល​ប្រមាណ ១៤៥ ០០០ នាក់​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​កាន់​កាប់​កាំ​ភ្លើង ប៉ុន្តែ​ចំនួន​នេះ នឹង​កើន​ឡើង​បួន​ដង​ក្រោយ​បទ​បញ្ញត្តិ​ត្រូវ​បាន​អនុវត្ត៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន