លើស​ពីប្រើ​អ៊ីនធឺណិត​ហ្វ្រី គ្រប់គ្នា​ទៅហាង​កាហ្វេ​មានហេតុផលច្រើន​ទៀត

  • 2018-08-24 04:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ មាន​ការ​កើន​ឡើង​ ជា​បន្តបន្ទាប់​ ទាំង​ខ្នាត​មធ្យម​ និង​ធំ​។​ ទាំងនេះ​ ដោយសារ​មាន​ចំណុច​ល្អ​ៗច្រើន​ ទាក់ទង​នឹង​ការ​រៀបចំ​ទីកន្លែង​បែប​ទាន់សម័យ​ ហើយ​ក៏​ជា​កន្លែង​ជ្រក​ភ្លៀង​ ឬ​ជា​ទីប្រជុំជន​នៃ​សិស្សានុសិស្ស​ ឬ​បុគ្គលិក​ជួប​ពិភាក្សា​គ្នា​ផង​ដែរ​។

#ចុះ​ហេតុអ្វី​បាន​ជា​គ្រប់គ្នា​ភាគច្រើន​ (លើស​ពី​ការ​ទិញ​) ចូលចិត្ត​ជ្រក​តាម​ហាង​កាហ្វេ​ ខណៈ​កន្លែង​ល្អ​ផ្សេងៗ​ទៀត​ក៏​មាន​ ដូចជា​បណ្ណាល័យ​ជា​ដើម​។

  • មាន​កន្លែង​អង្គុយ​ តុ​សមរម្យ​ រួម​ទាំង​ អគ្គិសនី​ និង​អ៊ីនធឺណិត​ប្រើ​ឥត​គិត​ថ្លៃ​។
  • ទីកន្លែង​ស្ងប់ស្ងាត់​ មិន​សូវ​មាន​សំឡេង​រំខាន​ ក្រៅ​ពី​ការ​ពិភាក្សា​បែប​សាមញ្ញ​ (មិន​ហោ​កញ្ជ្រៀវ​) និង​សំឡេង​តន្ត្រី​តិច​ៗ។
  • អាច​ជ្រើសរើស​កន្លែង​អង្គុយ​ទាំង​ក្នុង​ និង​ក្រៅ​បរិវេណ​ហាង​។
  • មាន​ម៉ាស៊ីន​ត្រជាក់​ ប្រកប​ដោយ​ផាសុកភាព​ និង​ពន្លឺ​ស្រទំ​ល្មម​។
  • មាន​ភេសជ្ជៈ​ នំ​ ងាយស្រួល​ ពេល​អស់​កម្លាំង​ ទិញ​ទទួល​ទាន​បាន​ភ្លាមៗ។

ប៉ុន្មាន​ចំណុច​នេះ​ អាច​ទាក់ទាញ​សិស្សានុសិស្ស​ មាន​អារម្មណ៍​ផាសុកភាព​ ហើយ​អាច​ធ្វើ​កិច្ចការ​សាលា​ ឬ​បន្ត​ធ្វើ​គម្រោង​នានា​ (បុគ្គលិក​)។

ប៉ុន្តែ​ មិនមែន​គ្រប់គ្នា​នោះ​ទេ​ អ្នក​ខ្លះ​អាច​នឹង​មិន​ចូលចិត្ត​សំឡេង​រំខាន​ពី​តន្ត្រី​ និង​ការ​ពិភាក្សា​ ព្រោះ​ពិបាក​នឹង​ផ្ដោត​អារម្មណ៍​លើ​ការងារ​ បាន​ត្រឹម​តិចតួច​ប៉ុណ្ណោះ​។ ត្បិត​មិនមែន​ជា​ទីតាំង​ល្អ​បំផុត​សម្រាប់​សិក្សា​ តែ​ជា​ទីកន្លែង​ល្អ​បំផុត​ ជួប​ជជែក​គ្នា​ជាមួយ​មិត្តភក្តិ​ លំហែ​អារម្មណ៍​ ហើយ​ក៏​អាច​បំពេញ​ការងារ​បាន​ខ្លះ​ផង​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.theodysseyonline.com/why-do-people-study-at-coffeeshops

ប្រភព៖ theodysseyonline   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម