ស្ងើចសរសើរគ្រប់គ្នា ពីរបៀបគ្រងឈុតសំលៀកបំពាក់របស់ ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II

  • 2018-09-04 07:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង London នៃ​ចក្រភព​អង់គ្លេស ច្បាស់​ណាស់​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​អាកាសធាតុ ជា​ពិសេស​គឺ​ភ្លៀង​តែម្ដង។ ដូច្នេះ​ហើយ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​ម្ចាស់ក្សត្រី​អង់គ្លេស Elizabeth II យាង​ទៅ​ក្រៅ ឬ បំពេញ​ភារកិច្ច​ជា​ផ្លូវការ ដោយ​មាន​កាន់​ឆត្រ​ទៅ​ជា​មួយ និង​ពោរពេញ​ដោយ​ស្នាម​ញញឹម។

ផ្ទុយទៅវិញ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​សម្គាល់​ឃើញ​ថា ឆត្រ និង​ឈុត​សំលៀកបំពាក់​របស់​ទ្រង់ ស្ទើរ​តែងតែ​ដូច​គ្នា​ជា​និច្ច។ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក ទ្រង់​បាន​ជ្រើសរើស​យក​ឆត្រ​ថ្លា ដែល​រចនា​ដោយ ក្រុមហ៊ុន Fulton។

យ៉ាងណាមិញ មិន​ត្រឹម​តែ​ឈុត​សំលៀកបំពាក់ និង​ឆត្រ​ប៉ុណ្ណោះ​ទេ​ដែល​ដូច​គ្នា សូម្បី​តែ​មួក​របស់​ទ្រង់ ក៏​ផ្គូផ្គង​គ្នា​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​រូបថត​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង