iPhone 6, 6 Plus និង 5s គ្មាន​សំណាង​បាន​ប្រើ Siri Shortcuts ឡើយ​

  • 2018-09-10 02:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ជាក់​ថា​នឹង​មិន​បញ្ចូល Siri Shortcut លើ iOS 12 ដល់ iPhone 6 ឬ 6 Plus នោះ​ទេ​។ ការ​លើក​ឡើង​នេះ ដោយ​លោក Craig Federighi ជា​អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក Software Engineering នៅ Apple ពេល​ឆ្លើយ​តប​នឹង​អ៊ីមែល​ពី​អ្នក​លេង Reddit។ 

ហេតុផល Apple មិន​បញ្ចូល Siri Shortcut ទៅកាន់ Device ទាំងនេះ ដោយសារ​អាយុកាល​។ 

កម្មវិធី Siri Shortcut ពឹង​ផ្អែក​លើ Workflow ដែល Apple បាន​ទិញ​ក្នុង​ឆ្នាំ ២០១៧។កម្មវិធី​នេះ​អាច​ឲ្យ​អ្នក​ប្រើប្រាស់ ចងក្រង​ពាក្យ​បញ្ជា​ជាច្រើន ឲ្យ​ដំណើរការ​ក្នុង​ពេល​មួយ​ដង ដោយ​ប្រើ Siri។ 

អាច​ខកចិត្ត​បន្តិច​ម្ចាស់ Device ស៊េរីចាស់ៗ​មួយ​ចំនួន ចំពោះ​ការ​រង់ចាំ​រយៈពេល​យូរ iOS 12 ប៉ុន្តែ​បែរ​ជា​បាត់បង់​មុខងារ​ខ្លះ​ទៅ​វិញ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ iPhoneHacks   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម