មក​ស្គាល់អាវុធ​សម្ងាត់​លើ​កាមេរ៉ា​ទូរសព្ទ​ អាច​ធ្វើ​ស៊ី​កាមេរ៉ា​អាជីព​បាន

  • 2018-09-13 02:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ម៉ូដែល​ក្រោយៗ មាន​បំពាក់​បច្ចេកវិទ្យា​កាន់​តែ​ល្អ​ប្រសើរ ជាពិសេសមាន​ការ​គិត​គូរ​ខ្លាំង​ចំពោះ​គុណភាព​រូបភាព​។ មុខងារ​លើ​កាមេរ៉ា​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ថតរូប​បាន​ស្អាត មាន​អារម្មណ៍​ដូច​អ្នក​ជំនាញ​។ 

មាន Lens ពីរ​គ្រាប់​

ទាំង iOS និង Android សុទ្ធ​តែ​មាន​ម៉ូដែល​ស្មាតហ្វូន​បំពាក់ Lens ពីរ​គ្រាប់ ​ជា Wide-angle​និង Telephoto។ ក៏​មាន​ដល់ Lens បី​គ្រាប់​ផង​ដែរ ដូចជា Huawei P20 Pro ដែល​អាច​ជួយ​សម្រួល​ដល់​គុណភាព​ពណ៌ និង​កម្រិត​ច្បាស់ បាន​យ៉ាង​គាប់​ចិត្ត​។ 

Wide Aperture

Aperture សំដៅ​លើ​កម្រិត​ដែល Lens ចំហ​ទទួល​ពន្លឺ។ Aperture លើ​ស្មាតហ្វូន​មាន​ការ​ពង្រឹង​គុណភាព​បាន​ល្អ ទទួល​ពន្លឺ​បាន​កាន់​តែ​ច្រើន ផ្ដល់​ពណ៌ រូបភាព​បាន​ច្បាស់​។ 

High Dynamic Range (HDR)

High Dynamic Range (HDR) Mode លើ​កាមេរ៉ា​ស្មាតហ្វូន អាច​ជួយ​បង្កើន​សម្រស់​រូបភាព​បាន​ល្អ ជាពិសេស​រូបភាព​ពេល​យប់ ដោយ​បន្សំ​រូបភាព​ជាច្រើន​មាន​កម្រិត​ពន្លឺ​ខុសគ្នា បញ្ចូល​ជា​រូប​តែ​មួយ​។

Optical Image Stabilization (OIS)

មុខងារ​នេះ​ជួយ​កាត់​បន្ថយ​ភាព​ព្រាល​ក្នុង​ពេល​ថតរូប និង​សូម្បី​តែ​ពេល​ថត​វីដេអូ​។ 

High-resolution Video

ការ​ថត​វីដេអូ​លើ​ស្មាតហ្វូន មាន​កម្រិត Resolution កាន់​តែ​ខ្ពស់​ដល់​ទៅ 4K ក៏​មាន ហើយ​អនាគត​អាច​មាន​លើស​ពី​នេះ ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​ចាក់​បង្ហាញ​លើ​អេក្រង់​ធំ​ៗ​បាន​ល្អ​ត្រជាក់​ភ្នែក​។ 

Autofocus

Autofocus លើ​កាមេរ៉ា​ភាគច្រើន​មាន​បី​ប្រភេទ​៖ 

  • Contrast detection autofocus៖ ល្អ​បំផុត​សម្រាប់​រូបភាព​គ្មាន​ចលនា។ 
  • Laser autofocus៖ ល្អ​បំផុត​ពេល​ចុច​ថត​ភ្លាមៗ ពេល Subject មិន​មាន​ពេល​គ្រប់គ្រាន់​ត្រៀម​ខ្លួន​បែរ​ចំ​កាមេរ៉ា​។​
  • Phase detection autofocus៖ បន្ត Focus លើ Subject ងាយស្រួល​តាម​ថត​។ 

Auto-detection flash

មុខងារ​នេះ អាច​ជួយ​កំណត់​បើក​ប្រើ Flash ករណី​មាន​តម្រូវ​ការ ពេល​ថត​ទិដ្ឋភាព​ខ្វះ​ពន្លឺ។  

Filters

Filters អាច​ជួយ​បង្កើត​សិល្បៈ​កែច្នៃ​មួយ​បែប​លើ​រូបភាព​នានា កំឡុង​ពេល​ឬ​ក្រោយ​ពេល​ថត​។ 

Portrait mode

Portrait Mode អាច​ជួយ​ផ្ដាច់ Subject ពី​ផ្ទៃ​ខាងក្រោយ បាន​យ៉ាង​ល្អ​បង្កើត​ជា​ទិដ្ឋភាព​ផ្ទៃ​ខាងមុខ​ច្បាស់ និង​ក្រោយ​ព្រាល​។ 

Burst mode

មុខងារ​នេះ​អាច​ចាប់​យក​រូបភាព​បន្តបន្ទាប់​បាន​ជា​ច្រើន​សន្លឹក ងាយស្រួល​ក្នុង​ការ​ជ្រើសរើស ល្អ​បំផុត​ពេល​ថតរូប​សកម្មភាព​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម