ម្ចាស់​បទ ​«អ្នកថ្មី» មាន​ប្រវត្តិ​ពី​អ្នក​រាំ តស៊ូ​ក្នុង​សិល្បៈ ៨ឆ្នាំមកហើយ

  • 2018-09-24 10:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បទ «អ្នកថ្មី» ដែល​ក្លាយ​ជា​បទ​ចម្រៀង​ពេញ​និយម​មាន​អ្នក​យក​មក​ច្រៀង​ត ឬ Cover ជាច្រើន​ ហើយ​ក៏​មាន​ការ​គាំទ្រ​ខ្លាំង​តែ​ម្ចាស់​បទ​ផលិត​បទ​នេះ​ជាង ២ឆ្នាំមកហើយ នេះ​បើ​តាម​ការ​រៀបរាប់​របស់​តារា​ចម្រៀង​តំណាង​ក្រុម De5nite សុវណ្ណ ដ្ឋី។

សុវណ្ណ ដ្ឋី ថតនៅ Studio Sabay

ក្រោយ​ពី​បទ «អ្នកថ្មី» របស់​លោក មាន​ការ​ទទួល​ស្គាល់​ខ្លាំង​ រហូត​មាន​អ្នក​ទស្សនា​រាប់​លាន​ដង​ក្នុង Channel Youtube របស់​អ្នក​យក​ទៅ cover ជា​ច្រើន​នាក់​។ បច្ចុប្បន្ន​តារា​ចម្រៀង​វ័យ​ ដ្ឋី កំពុង​ថត​ចម្រៀង​សម្រាប់​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ និង​ឈាន​ចូល​ក្នុង​ការ​សម្ដែង​ភាពយន្ត​ថែម​ទៀត​ផង។

បទ​ថ្មី​ៗ ដែល​ជា​ស្នាដៃ​របស់​យុវជន​រូប​នេះ​មាន​ បទ​ «មិន​មែន​ជា​រឿង​ដែល​លេង​សើច » បទ «សំពត់​ឆែក» និង​បាន​សម្ដែង​ជា​តួឯក​ក្នុង​បទ​ចម្រៀង​ថ្មី ចំណង​ជើង​ថា «ឧបសគ្គ​ស្នេហ៍» ជាមួយ​តារា​ចម្រៀង​ល្បី កញ្ញា ស៊ីរិកា មាន​អ្នក​ទស្សនា​ច្រើន​ជាង​ ១​លាន​ដង​។

សុវណ្ណ ដ្ឋី

ដោយសារ​រូប​សម្បត្តិ និង​សមត្ថភាព​សម្ដែង ពិសេស​ទេពកោសល្យ​នៃ​ការ​បញ្ចេញ​សំឡេង​ចម្រៀង​បាន​ធ្វើ​ឱ្យ​ ប្រុស​ស្អាត​សុវណ្ណ ដ្ឋី ចាប់​បាន​ឱកាស​ជា​តារា​សម្ដែង​ផង អ្នក​ចម្រៀង​ផង​ក្រោយ​ធ្វើ​ជា​អ្នក​រាំ​ចង្វាក់​ Hip Hop Breaking Dance ជា​ច្រើន​ឆ្នាំ​។

សុវណ្ណ ដ្ឋី ប្រាប់​ថា​រូប​លោក​ចាប់​ទទួល​ការ​គាំទ្រ​និង​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ថ្ងៃនេះ​គឺ​ឆ្លង​កាត់​ភាព​បរាជ័យ និង​បញ្ហា​ជីវិត​ជា​ច្រើន​ ពិសេស​គឺ​ការ​បដិសេធ​មិន​ទទួល​យក​ស្នាដៃ​របស់​លោក​ពី​ផលិតករ និង​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​វិស័យ​សិល្បៈ​។

រូបភាព សុវណ្ណ ដ្ឋី សម្ដែងក្នុងរឿង កំណត់ហេតុនាងនាថ

យ៉ាងណាមិញ ការ​តស៊ូ ភាព​អត់ធ្មត់ ជម្នះ​ការ​រើសអើង​ការ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់​ខ្លួន​ និង​សំណាង​បាន​ជួយ​ឱ្យ​ឈ្មោះ​ ដ្ឋី​ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់ ហើយ​មាន​ការងារ​សិល្បៈ​ជា​បន្ត​បន្ទាប់​៕

អត្ថបទ៖ Sunny