Facebook ខាតបង់ចំនួនអ្នកប្រើប្រាស់មិនស្ទើរ ដោយសារគូប្រជែងធំបំផុតទាំង ៥ នេះ

  • 2018-09-27 12:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​កំពុង​បម្រើ​សេវាកម្ម​ជាមួយ​អ្នក​ប្រើប្រាស់​ជាង ២ ពាន់​លាន​គណនី​លើ​បណ្ដាញ​សង្គម ក្រុមហ៊ុន Facebook នៅ​តែ​បន្ត​ព្យាយាម​រុករក​អ្វី​ដែល​ថ្មី និង​ដំណោះស្រាយ​លើ​បញ្ហា​ធ្លាប់​កើត​មាន ជៀសវាង​ចាញ់​ប្រៀប​គូ​ប្រជែង​របស់​ខ្លួន​ដែល​កំពុង​ទទួល​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់។ មាន​បណ្តាញ​សង្គម ៥ ផ្សេង​ទៀត ក៏​ផ្ទុះ​ភាព​ល្បីល្បាញ​មិន​ចាញ់​ស្ថាប័ន​គ្រប់គ្រង​របស់​លោក Mark Zuckerberg។

១.Instagram:

ថ្វី​បើ​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Facebook ប៉ុន្តែ​យុវវ័យ​ភាគ​ច្រើន​មាន​ទំនោរ​លើ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ ពោល​ជា​គូ​ប្រជែង​ដណ្តើម​តួ​លេខ​អ្នក​ប្រើ​ខ្លាំង​បំផុត។ ចំណុច​ពិសេស​នៅ​លើ IG ហាក់​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​អារម្មណ៍​ថា​សាមញ្ញ​ជាង​និង​ផ្តោត​លើ​ការ​ចែករំលែក​រូបភាព​ជា​ធំ។

២.Snapchat:

ល្បី​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក ដោយ​មាន​មុខងារ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ចែករំលែក​ទៅ​កាន់​តែ​គោលដៅ​មនុស្ស​បាន​កំណត់ និង​ពុំ​មែន​តែ​មិត្តភ័ក្ដិ​ជាប់​គណនី​ទាំង​ស្រុង។ ពិសេស​ជាង​នេះ​រូបភាព​ដែល​អ្នក​បង្ហោះ​ឬ​ផ្ញើ​ចេញ នឹង​បង្ហាញ​ឲ្យ​អ្នក​ទទួល​អាច​ឃើញ​ត្រឹម​មួយ​រយៈ​ពេល​ខ្លី ហើយ​រូប​នោះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​បន្ទាប់​ដោយ​ស្វ័យប្រវត្តិ។

៣.LinkedIn:

ជា​គេហទំព័រ​បណ្តុំ​វេទិកា​ប្រមូល​ផ្តុំ​ការ​បង្ហាញ​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន​នានា​បាន​ប្រើប្រាស់​បណ្តាញ​សង្គម LinkedIn ដើម្បី​ស្វែងរក​បុគ្គលិក ពោល​ទៅ​ថ្ងៃ​មុខ​គេហទំព័រ​នេះ​នឹង​ជះ​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​វិស័យ​ស្វែងរក​ការងារ​នា​ពេល​អនាគត។

៤.Google:

ក្រុមហ៊ុន​មេ Alphabet ក៏​ធ្លាប់​ប៉ុនប៉ង​ចង់​ទិញ​យក​ទំហំ​អ្នក​ប្រើប្រាស់​របស់ Facebook តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លួន ថ្វី​បើ​តួ​លេខ​អ្នក​ប្រើ​មាន​ទំហំ​តិច​ជាង ប៉ុន្តែ​ការ​ប្រកួតប្រជែង​លើ​ការ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​យក្ស​អាមេរិក​ទាំង​ពីរ មាន​ភាព​ស្វិតស្វាញ​ខ្លាំង​ដើម្បី​ចង់​ដណ្តើម​ចំណែក​ទីផ្សារ។

៥.Twitter:

តារា​ល្បីៗ​ភាគច្រើន​រមែង​ប្រើប្រាស់​បណ្តាញ​សង្គម Twitter ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​អ្នក​គាំទ្រ ប៉ុន្តែ​ចំណុច​ពិសេស​របស់​បណ្ដាញ​សង្គម​នេះ​មិន​អាច​ប្រៀបធៀប​នឹង​គូ​ប្រជែង​កំពូល​ដទៃ​ទៀត​បាន​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Investopedia   ប្រែ​សម្រួល៖ កៅ រក្សា