XS មិន​ទាន់​បាន​ប៉ះ​ផង! គ្រូ​ទាយ​ល្បី​ឈ្មោះ បង្ហើប​តម្រុយ​​ពី iPhone ស៊េរី​ថ្មីឆ្នាំ ២០១៩

  • 2018-10-19 13:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​ដែល iPhone XS/XS Max និង iPhone XR ចេញ​មិន​ទាន់​បាន​មួយ​ខែ​ស្រួលបួល​ផង​នោះ អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក Ming-Chi Kuo បាន​ធ្វើ​ការ​បង្ហាញ​នូវ​ការ​រំពឹង​ទុក​មួយ​ចំនួន​ធំ​សម្រាប់ iPhone សេរ៊ី​ឆ្នាំ ២០១៩។

ដោយ​ផ្អែក​របាយការណ៍​ពី​ដៃ​គូ​ផ្គត់ផ្គង់ Luxshare របស់ Apple លោក Kuo បាន​ប៉ាន​ប្រមាណ​ឃើញ​ថា iPhone ឆ្នាំ ២០១៩ នឹង​បន្ត​ចេញ​ផ្សាយ ៣ ម៉ូឌែល​រក្សា​ទំហំ​អេក្រង់ ៦,៣ អ៊ីញ LCD, ៥,៨ អ៊ីញ OLED និង ៦,៥ អ៊ីញ OLED ដូច​ឆ្នាំ​នេះ​ដដែល។

ជាង​នេះ​ទៅ​ទៀត​ក៏​នឹង​ការ​វិវត្ត​នូវ​បន្ទះ​ឈីប Apple A13 ពី​ក្រុមហ៊ុន TSMC បង្កើន​ល្បឿន​ម៉ាស៊ីន​កាន់​តែ​លឿន ​បន្ថែម​កាមេរ៉ា​បី​គ្រាប់​នៅ​ខាង​ក្រោយ ការ​វិវត្ត​កាមេរ៉ា TrueDepth ជំនាន់​ថ្មី ​បន្សំ​នឹង​ជំនាន់​អេក្រង់​ធំ​បំផុត​អាច​មាន​ប្រើប្រាស់​ Apple Pencil ថែម​ទៀត​ផង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម