ស៊ីជីងពីងដាក់ចេញយុទ្ធសាស្ត្រមួយ ត្រៀមទប់ទល់ផលប៉ះពាល់ពីសង្គ្រាមអាមេរិក-ចិន

  • 2018-11-01 07:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំកំពូលចិន បាន​គូស​បញ្ជាក់​ផែនការ​ប្រកួត​ប្រជែង​ថ្មី​មួយ​សម្រាប់​សេដ្ឋកិច្ច​ឯកជន និង​ទីផ្សារ​ភាគ​ហ៊ុន ខណៈ​ប្រទេស​នេះ​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។

យោង​តាម​សម្ដី​របស់​លោក ស៊ីជីងពីង​ដែល​ដក​ស្រង់​ដោយ Xinhua កាល​ពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា "ប្រទេស​ចិន ត្រូវ​អភិវឌ្ឍ, គ្រប់គ្រង និង​ប្រើប្រាស់​បច្ចេកវិទ្យា AI (Artificial Intelligence) ដើម្បី​ធានា​ដល់​អនាគត​របស់​ប្រទេស​នៅ​ក្នុង​បដិវត្តន៍​បច្ចេកវិទ្យា និង​ឧស្សាហកម្ម​ខាង​មុខ។ យុទ្ធសាស្ត្រ​នេះ នឹង​គូស​បញ្ជាក់​ពី​មហិច្ឆតា​មិន​ផ្លាស់​ប្តូរ​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​ក្ដោបក្ដាប់​បច្ចេកវិទ្យា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចោទប្រកាន់​ថា​ជា "ការលួច" និង "ការអនុវត្តអយុត្តិធម៌” ក៏ដោយ។

ប្រធានាធិបតី​រូប​នេះ​បន្ដ​ថា "ប្រទេស​ចិន ត្រូវ​តែ​ធានា​ថា​ខ្លួន ក្ដោបក្ដាប់​បាន​បច្ចេកវិទ្យា​ស្នូល AI" ហើយ​អាច​រក្សា​បច្ចេកវិទ្យា​នេះ​ឱ្យ​បាន​រឹង​មាំ​នៅ​ក្នុង​ដៃ​របស់​ខ្លួន។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ថ្នាក់​ដឹក​នាំ​កំពូល​ចិន បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​សាធារណ​ចំពោះ​កំណើន​សេដ្ឋកិច្ច​យឺត​របស់​ចិន និង​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ជាតិ​រួម​ជាមួយ​ការ​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​មជ្ឈដ្ឋាន​ខាង​ក្រៅ ចាប់​តាំង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ផ្ទុះ​ឡើង​កាល​ពី​រដូវ​ក្ដៅ៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី