មាស​ ម៉ើ​ ចេញ​ទៅ​សិង្ហបុរី​មុននេះ​ ត្រៀម​ប៉ះ​ជើង​ខ្លាំង​កូនកាត់​ពីរ​សាសន៍​

  • 2018-11-05 10:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្នុង​ទ្រុង​របស់​កម្ពុជា​ មាស​ ម៉ើ​ បាន​ចេញ​ដំណើរ​ទៅ​សិង្ហបុរី​ហើយ​នៅ​រសៀលថ្ងៃនេះ​ ដើម្បី​ត្រៀម​ខ្លួន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​លំដាប់​អាស៊ី​ One Championships​ ជា​មួយអ្នកលេង​គុន​ចម្រុះ​កូន​តាត់​ពីរ​សាសន៍។​

លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ និង​ មាស ម៉ើ​

លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ អគ្គលេខាធិការ​សហព័ន្ធ​ MMA​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ចេញ​ដំណើរ​ទៅ​ប្រកួត​លើក​នេះ​មាន​រូប​លោក​ផ្ទាល់​ រិន​ សារ័ត្ន​ និង​កីឡាករ​ដែល​ត្រូវ​ប្រកួត​នោះ​ មាស​ ម៉ើ។​ ពួក​លោក​នឹង​ទៅ​ដល់​ សិង្ហបុរី​ ម៉ោង​ប្រហែល​៥ល្ងាច។​

កីឡាករ​ មាស​ ម៉ើ​

អ្នក​ដឹកនាំ​កីឡាករ​ និង​ជា​គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា​ និយាយ​ពី​សមត្ថភាព​កីឡាករ​ Anthony Engelen​ គេ​ក៏​ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ​ និង​ធ្លាប់​ឆ្លងកាត់​កម្មវិធី​ One Championships​ កន្លង​រួច​ហើយ។​ បើ​តាមការ​យល់ឃើញ​របស់​លោក​ កីឡាករ​កូន​កាត់​ឥណ្ឌូណេស៊ី​ ហុល្លង់​ ម្នាក់​នេះ ​គឺ​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​និង​ មាស​ ម៉ើ​។​ ប៉ុន្តែ​អ្វី​ដែល​គ្រូ​កម្ពុជា​ខាង​លើ​នេះ​អារម្មណ៍​នោះ​ គឺ​សុខភាព​របស់​ មាស​ ម៉ើ​ តែ​ម្ដង​ ព្រោះ​អី​ពុល​អាហារ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ដូច្នេះ​កម្លាំង​មិន​ទាន់​ដូច​ដើមនៅ​ឡើយ​ទេ តែ​ក៏​នៅ​សល់​ពេល​យូរ​ដែរ​ទម្រាំ​ប្រកួត។​

កម្មវិធី​ប្រកួត

រំលឹក​ដែរ​ថា​ កីឡាករ​គុន​ចម្រុះ​របស់​កម្ពុជា​ មាស​ ម៉ើ​ នឹង​ត្រូវ​ប្រឈម​ជា​មួយ​អ្នក​ប្រដាល់​ Anthony Engelen​ ក្នុង​កម្មវិធី​ប្រដាល់​លំដាប់​អន្តរជាតិ​ One Championships ​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕​

អត្ថបទ៖ នួន ស៊ីណា​