គ្រូ​មីយ៉ាន់ម៉ា​ ​មើល​ឃើញ​ចំណុច​ខ្សោយ​មួយ​របស់​កូន​ក្រុម បណ្ដាល​​ឲ្យ​កម្ពុជា​នាំ​មុខ​មុន

  • 2018-11-13 07:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antoine Hey គ្រូ​ជម្រើសជាតិ​​មីយ៉ាន់ម៉ា​មើល​​​​ដឹង​ថា កូន​ក្រុម​របស់​លោក​​លេង​មាន​អារម្មណ៍​ភ័យ​ៗក្នុង​វគ្គ​ទី​មួយ​នៃ​ការ​ប្រកួត​បើក​ឆាក 2018 AFF Suzuki Cup ទល់​នឹង​កម្ពុជា មុន​ពេល​ពួក​គេ​វាយ​បក​យក​ឈ្នះ​៤-១​វិញ។

ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​គឺ​ជា​ក្រុម​លេង​ប្រកួត​ទី​មួយ​ក្រោយ​គេ​បង្អោះ​ក្នុង​ពូល ខណៈ​កម្ពុជា​ប្រកួត​ដំបូង​ចាញ់​ម៉ាឡេស៊ី ១-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ Antoine បាន​លើក​ឡើង​ថា ក្រុម​របស់​ខ្លួន​ហាក់​មាន​អារម្មណ៍​មិន​ត្រូវ​ល្អ​ក្នុង​​វគ្គ​ដំបូង ប៉ុន្តែ​ពួក​គេ​បាន​កែប្រែ​ទម្រង់​បាន​វិញ​ដោយ​អាច​វាយ​បក​​​បាន​ដល់​ទៅ​៤​គ្រាប់។

“ច្បាស់​ណាស់​វា​មិនមែន​ជា​ការ​ប្រកួត​ល្អ​សម្រាប់​ពួក​យើង​ទេ​នៅ​៤៥​នាទី​ដំបូង។ អ្នក​អស់​គ្នា​អាច​ឃើញ​កីឡាករ​​​មាន​​លេង​រៀង​ភ័យ​ៗ ពួក​គេ​លេង​ញ័រ​ៗ​និង​មាន​សម្ពាធ។ នៅ​វគ្គ​ទី​១ ខ្ញុំ​បាន​លើក​ទឹកចិត្ត​ពួក​គេ។ កីឡាករ​​ទាំងអស់​ហាក់​អស់​កម្លាំង​និង​មិន​ធ្លាប់​ជួប​បរិយាកាស​បែប​នេះ។ ពួក​គេ​គាំង ដូច្នេះ​យើង​បាន​​លើក​ទឹក​ចិត្ត​ពួក​គេ​និង​ផ្លាស់ប្ដូរ​បច្ចេកទេស ដែល​​ពួក​យើង​បាន​គិត​តាំង​ពី​មុន​ការ​ប្រកួត"។

ក្នុង​ពូល A បច្ចុប្បន្ន​ម៉ាឡេស៊ី​កំពុង​នៅ​លេខ​១​ពីរ​ប្រកួត​ឈ្នះ​ទាំង​អស់ មីយ៉ាន់ម៉ា​និង​វៀតណាម​នៅ​លេខ​២​មាន​បី​ពិន្ទុ​ដូច​គ្នា ខណៈ​កម្ពុជា​និង​ឡាវ​មិន​ទាន់​មាន​ពិន្ទុ​រាប់​ក្រោយ​២​ប្រកួត​ចាញ់​ទាំង​ពីរ​ប្រកួត៕ ​​​​​

ប្រភព៖ AFF Suzuki Cup   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ