កំពែង ខ្មៅ ធ្លាក់ចេញពីពានTV5 ព្រោះធ្វើទម្ងន់មិនបាន
- 2018-11-19 02:46:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពែង ខ្មៅ ធ្លាក់ចេញពីពានTV5 ព្រោះធ្វើទម្ងន់មិនបាន
ចន្លោះមិនឃើញ
អ្នកប្រដាល់មានកេរ្តិ៍ឈ្មោះគួរសម កំពែង ខ្មៅ ធ្លាក់ចេញពីរង្វាន់ TV5 នាជុំទី១នេះហើយកាលពីថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ២០១៨ ព្រោះធ្វើទម្ងន់មិនបានពេលប៉ះ សេង គឹមសាន្ត។
បើតាមពិធីការនៅសង្វៀនខាងលើប្រាប់ថា កីឡាករខាងលើនេះ បានត្រឹមប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ បើទោះជាឈ្នះ សេង គឹមសាន្ត ក៏មិនអាចបន្តទៅជុំទី២ វគ្គ១៦ចុងក្រោយដែរ។ ការប្រកួតរវាងអ្នកទាំងពីរគឺកុំឲ្យខូចកម្មវិធីនោះទេ។
យ៉ាងណាមិញ កំពែង ខ្មៅ និង សេង គឹមសាន្ត គឺប្រកួតពេញ៣ទឹកតែម្ដង ដោយវ៉ៃមិនទម្លាក់ដៃនោះឡើយ ពោលវ៉ៃប្ដូរទៅប្ដូរមក តាមបច្ចេកទេសរបស់ខ្លួនជាធម្មតា។ ជាលទ្ធផល គឹមសាន្ត ធ្វើបានល្អជាងរហូតឈ្នះពិន្ទុ។
ចំណែកគូពានរង្វាន់១ទៀតនោះ គឺ ធន់ អេឡៃ យកឈ្នះ អេរ៉ាវ៉ាន់ ច័ន្ទរាជ្យ ដោយពិន្ទុ។ គូនេះ អេឡៃ ហាក់មានប្រៀបជាង ព្រោះប៉ះដៃគូខាងលើញញើតមិនសូវហ៊ានវ៉ៃខ្លួននោះឡើយ ខណៈរូបគេកំពុងឡើងថ្វីដៃ ដូច្នេះគឺដើរចូលវ៉ៃតាមចិត្ត។
ធន់ អេឡៃ នឹងត្រូវប៉ះគ្នាជាមួយ សេង គឹមសាន្ត នៅជុំទី២ ពានរង្វាន់ TV5 ទម្ងន់៥៧គីឡូក្រាម នៅសប្ដាហ៍បន្តបន្ទាប់ទៀត ក្រោយពីពួកគេជាប់ជុំដំបូងដូចគ្នា។ បញ្ជាក់ដែរថា ពានរង្វាន់ខាងលើនេះប្រកួតចាញ់ធ្លាក់រហូតដល់វគ្គផ្ដាច់ព្រ័ត្រលេខ ១-២ តែម្ដង៕
ព្រោះចូលចិត្តមើលរឿងវាយតប់ ហុង គឹមហួយ ចូលហាត់តុងហ្គីលម៉ូដូ
រកឃើញ ៣ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Nations League (League A)
អង់គ្លេសនិងក្រូអាត កាត់សេចក្តីយប់នេះ អ្នកណាចាញ់នឹងធ្លាក់ចេញពី UEFA Nation League