ឥណ្ឌាដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនសម្អាតថ្មី លុបបំបាត់ការស្លាប់របស់កម្មករស្ដារលូ

  • 2018-11-20 02:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​សម្អាត​ថ្មី ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​ទី១០ ខែ​វិច្ឆិកា​នេះ ដែល​ត្រូវ​នឹង​ទិវា​បង្គន់​ពិភពលោក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

យោង​តាម​របាយ​ការណ៍​ពី​អង្គការ​ក្នុង​ស្រុក​មួយ​ឲ្យ​ដឹង​ថា គិត​ត្រឹម​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ កម្មករ​ស្ដារ​លូ​ជាង ១ ៣០០​នាក់​បាន​ស្លាប់​ដោយ​សារ​សម្អាត​លូ​ដោយ​ដៃ​ទទេ និង​មិន​មាន​ឧបករណ៍​ការពារ​ត្រឹម​ត្រូវ។ ប៉ុន្តែ​ការ​ស្លាប់​ច្រើន​បំផុត​ត្រូវ​បាន​ដឹង​ថា បណ្ដាល​មក​ពី​ការ​ពិបាក​ដក​ដង្ហើម​នៅ​ក្នុង​លូ។ ឥឡូវ​នេះ​តាម​រយៈ​ម៉ាស៊ីន​សម្អាត​ថ្មី ដែល​អាច​បាញ់​ទឹក​សម្ពាធ​ខ្ពស់​ចូល​ទៅ​ក្នុង​លូ​ដើម្បី​សម្អាត ហើយ​កាក​សំណល់​នឹង​ត្រូវ​បាន​ប្រមូល​ដោយ​ធុង​បញ្ជា ដូច្នេះ​នឹង​មិន​ចាំ​បាច់​ត្រូវ​ការ​មនុស្ស​ចុះ​ទៅ​ដោយ​ផ្ទាល់​ទៀត​នោះ​ទេ។

គួរ​ឲ្យ​ដឹង​ថា នៅ​តាម​តំបន់​ជន​បទ​ក្នុង​ប្រទេស​ឥណ្ឌា ស្រី​ក៏​ត្រូវ​បាន​រង​គ្រោះ​ដោយ​សារ​ចុះ​សម្អាត​លូ​ផង​ដែរ​ដោយ​សារ​មិន​មាន​ឧបករណ៍​ត្រឹម​ត្រូវ មុន​ពេល​ដែល​ម៉ាស៊ីន​ទំនើប ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជំនួស៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម