ម៉ឺន​ សុភា ប្រាប់​ថា វ៉ៃ​យប់​មិញ​ អត់​ចេញ​បាន​ល្អ​ដូច​ចិត្ត​សោះ​

  • 2018-11-26 02:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កណ្ដាប់ដៃ​ ម៉ឺន​ សុភា​ ចេញ​​អាវុធ​របស់​ខ្លួន​មិន​សូវ​បាន​ល្អ​ដូច​បំណង​ប្រាថ្នា​សោះ​​​ក្នុង​ការ​​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី១​​កាល​ពី​យប់​មិញ​ជា​មួយ​ជើង​ខ្លាំង​កម្ពស់​ខ្ពស់​ថៃ បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ច្រើន​ខែ។

ម៉ឺន សុភា(ក្រហម)

ម៉ឺន​ សុភា​ បាន​ឲ្យ​ដឹង​ថា​ យល់​ឃើញ​ថា​ខ្លួន​ឯង​វ៉ៃ​បាន​ល្អ​គួរសម​។ មុន​ការ​ប្រកួត​គិត​ថា ​ប្រហែល​មិន​អាច​ធ្វើ​បាន​ល្អ​ដល់​ថ្នាក់​នេះ​ទេ​ ព្រោះ​​មហាជន​ដឹង​ស្រាប់​ហើយ​ ខកខាន​ឡើង​សង្វៀន​យូរ។​ អ្វី​ដែល​ខ្លួន​ថា​ ល្អ​នោះ​ គឺ​ជំហរ​នៅ​រឹង​អាច​ទប់ទល់​ដៃគូ​បាន​ មិន​ចេះ​តែ​កាច់​ស្រួលៗ​នោះ​ឡើយ។​

ទោះ​បី​ជា​យ៉ាង​ណា ​អ្វី​ដែល​វ៉ៃ​មិន​បាន​ដូច​ចិត្ត​នោះ​គឺ​ ពេល​ឃើញ​ដៃគូ​ត្រូវ​​កណ្ដាប់ដៃ​របស់​ខ្លួន​ឡើង​ទ្រេត​​ហើយ​ ប៉ុន្តែ​ចូល​វ៉ៃ​ថែម​ទៀត​មិន​កើត​ វា​ដូច​ជា​គាំ​ផង​ មិន​មាន​ជំហរ​វ៉ៃ​ថែម​ផង​ និង​មិនរហ័ស​ដូច​កាល​ដែល​បាន​ឡើង​ប្រកួត​ជាប់​ៗ​គ្នា​ពី​មុន​ឡើយ។​ កូន​សិស្ស​លោក​គ្រូ​ ធន់​ សុភា​ ក៏​អរគុណ​ដល់​មហាជន​ដែល​តែងតែ​ស្រឡាញ់​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​នា​ពេល​កន្លង​មក។​

ម៉ឺន សុភា(ក្រហម)

កីឡាករ​ ម៉ឺន​ សុភា​ ទើប​តែ​ឡើង​សង្វៀន​ជា​ថ្មី​កាល​ពី​យប់​មិញ​នេះ​ទេ​ ដោយ​ស្មើ​ជា​មួយ​កីឡាករ​ថៃ​ រ៉ារឿង​ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​ អ្នក​លេង​គុន​ខ្មែរ​ខ​រូប​​​នេះ​ខាន​ឡើង​សង្វៀន​ប្រហែល​កន្លះ​ឆ្នាំ​មក​ហើយ​ដោយ​សារ​របួស៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី