យុគ យក្សផ្លែ ឡើងទៅជុំទី២ ស្រួលៗក្រោយប៉ះសិស្សប្អូនបទពិសោធខ្ចី
- 2018-11-26 04:25:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុគ យក្សផ្លែ ឡើងទៅជុំទី២ ស្រួលៗក្រោយប៉ះសិស្សប្អូនបទពិសោធខ្ចី
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ យុគ យក្សផ្លែ ឡើងទៅជុំទី២ ពានរង្វាន់ TV5 ស្រួលៗ បន្ទាប់ពីផ្ដួលកីឡាករស្រករក្រោយ ឡុង ខេត្ត កាលពីថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ២០១៨ កន្លងទៅនេះ។
យក្សផ្លែ បានឲ្យដឹងថា សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍កន្លងទៅនេះ គឺវ៉ៃតាមដំណើរ វ៉ៃតាមបច្ចេកទេសមួយៗ មិនសូវជាពិបាកឡើយ ព្រោះអីសិស្សប្អូនខាងលើនេះនៅខ្ចី ទាំងស្នៀតប្រយុទ្ធមិនទាន់ល្អគ្រប់គ្រាន់ឡើយ។
កូនសិស្សលោក ឡុង ស៊ីលីន ខាងលើនេះបន្ថែមថា សិស្សប្អូន ឡុង ខេត្ត គឺត្រូវការប្រកួតបទពិសោធច្រើនទៀត ដើម្បីប្រឡូកក្នុងវិស័យមួយនេះបន្តទៀត។ ការប្រកួតនេះខ្លួនមិនសូវបញ្ចេញខ្លាំងផង ហាក់អាណិតដោយសារដៃគូនៅខ្ចី។
បញ្ជាក់ដែរថា កីឡាករ យុគ យក្សផ្លែ ផ្ដួលអ្នកប្រដាល់ស្រករក្រោយ ឡុង ខេត្ត ឲ្យសន្លប់នៅទឹកទី២ ក្នុងកម្មវិធីពានរង្វាន់ទម្ងន់ ៥៧គីឡូក្រាម របស់សង្វៀន TV5។ យក្សផ្លែ បានឡើងទៅជុំទី២ វគ្គ១៦នាក់ចុងក្រោយនៃពានរង្វាន់នេះហើយ៕
អតីតជើងខ្លាំង នួន សូរិយា ប្រាប់គន្លឹះ«ចូលវ៉ៃរហ័ស គេចបានលឿន»
ដឹងទេគិតត្រឹមពេលនេះនរណាជា Top Scorer នៅ Premier League?
ម៉ឺន សុភា ប្រាប់ថា វ៉ៃយប់មិញ អត់ចេញបានល្អដូចចិត្តសោះ