រថយន្ត SUV ប្រណីតទាំង ៥ មានតម្លៃថ្លៃបំផុតក្នុងពិភពលោក

  • 2018-12-03 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SUV (Sport Utility Vehicle) ជាប្រភេទរថយន្តដែលមានតួខ្ពស់ ហើយមានការពេញនិយមប្រើប្រាស់ជាច្រើនពីសំណាក់មហាជន ដោយសារតែរូបរាងអំណោយផល ផ្ដល់កន្លែងធំទូលាយ និងបើកបរបានសឹងគ្រប់ស្ថានភាព។ ជាការពិតណាស់ ដោយសារតែកំណើនទីផ្សារនៃការប្រើប្រាស់រថយន្ត SUV តួខ្ពស់នេះ ក្រុមហ៊ុនផលិតរថយន្តប្រណីតជាច្រើនដែលធ្លាប់តែមានតែរថយន្តតួទាប Sedan ក៏ងាកមកផលិតរថយន្ត SUV ទៅក្នុងត្រកូលថ្មី បន្ថែមទៀតដែរ ហើយចំពោះរថយន្តដែលផលិតតែ SUV សុទ្ធវិញ កាន់តែបន្ថែមនូវលក្ខណៈពិសេស ប្រណីតភាព និងការរចនារូបរាងឲ្យរថយន្ត SUV របស់ខ្លួនកាន់តែមានតម្លៃថ្លៃមួយកម្រិតថែមទៀត។

ថ្ងៃនេះ Sabay សូមបង្ហាញជូននូវរថយន្ត SUV ទាំង ៥ ប្រភេទ ពី ៥ ក្រុមហ៊ុនផ្សេងគ្នា ដែលមានតម្លៃថ្លៃលើសលុប៖

៥. Mercedes-AMG G63 G63 SUV

តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ១៤២ ៨០០ ដុល្លារអាមេរិក

ទំហំស៊ីឡាំង៖ ៥,៥ លីត្រ V8

កម្លាំងសេះ៖ ៥៦៣ សេះ

៤. Lamborghini Urus

តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ២០០ ០០០ ដុល្លារអាមេរិក

ទំហំស៊ីឡាំង៖ ៤,០ លីត្រ V8

កម្លាំងសេះ៖ ៦៤១ សេះ

៣. Land Rover Range Rover V8 Supercharged SV Autobiography LWB

តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ២០៧ ៩០០ ដុល្លារអាមេរិក

ទំហំស៊ីឡាំង៖ ៥,០ លីត្រ V8

កម្លាំងសេះ៖ ៥៥៧ សេះ

២. Bentley Bentayga Mulliner AWD

តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ២៩៨ ០០០ ដុល្លារអាមេរិក

ទំហំស៊ីឡាំង៖ ៦,០ លីត្រ W12

កម្លាំងសេះ៖ ៦០០ សេះ

១. Rolls-Royce Cullinan

តម្លៃចាប់ផ្ដើមលើទីផ្សារបរទេស៖ ៣២៥ ០០០ ដុល្លារអាមេរិក

ទំហំស៊ីឡាំង៖ ៦,៧៥ លីត្រ V12

កម្លាំងសេះ៖ មិនមានទិន្នន័យ

ចុចអាន៖

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី