UEFA សម្រេច​ប្រើ​ VAR ចាប់​ពីវគ្គ​១៦ នៃ​UCL ត​ទៅ

  • 2018-12-03 13:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អម្បាញ់មិញ​នេះ គណៈកម្មការ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​បាន​សម្រេច​ប្រើប្រាស់​ ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR ចាប់​ពីក្នុង​វគ្គ​ ១៦​ ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ដែល​ដំណើរ​ការ​ចាប់​ថ្ងៃ​ទី ១៦​ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ការ​ប្រជុំ​ថ្នាក់​ដឹកនាំ UEFA ក្នុង​ថ្ងៃ​នេះ នៅ​ទីក្រុង​ Dublin នៅ​សាធារណរដ្ឋ​ អៀរឡង់​ ក្រោយ​ពី​ការ​ធ្វើ​តេស្ត​បច្ចេកទេស​បាន​ជោគជ័យ និង​ការ​បង្ហាត់​អាជ្ញាកណ្ដាល​នៅ​រយៈ​ពេល​ប្រមាណ​ខែ​ចុង​ក្រោយ​នេះ។

លើស​ពី​នេះ គណៈកម្មការ​ក៏​បាន​សម្រេច​ដាក់​ VAR ក្នុង​វគ្គ​ផ្ដាច់​ព្រាត់​ UEFA Champions League ឆ្នាំ​២០១៩, វគ្គ​ផ្ដាច់​ព្រាត់​ UEFA Nations League ឆ្នាំ​២០១៩ និង​ វគ្គ​ផ្ដាច់​ព្រាត់ UEFA European U-21 Championship ឆ្នាំ​២០១៩ ដែរ។

ដូច​ការ​ពិចារណា​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ UEFA នឹង​ប្រើ​ប្រព័ន្ធ VAR ក្នុង​ប្រកួត​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី