Huawei ចេញ​អាវុធ​ថ្មី​មួយ​ទៀត ត្រៀម​វៃ​លុក​ទីផ្សារ ២០១៩

  • 2019-01-07 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Huawei ម៉ូឌែល P Smart(2019) ត្រូវ​បាន​គេ​ដឹង​ថា ជា​ស្មាតហ្វូន​បើក​ទំព័រ​ដើម​ឆ្នាំ​របស់ Huawei ទើប​នឹង​ឃើញ​វត្តមាន​នៅ​លើ​គេហទំព័រ​ផ្លូវការ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ចិន​នេះ។ វា​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ជាច្រើន ​រួម​នឹង​ការ​រចនា​រូបរាង​សាមញ្ញ តែ​ទាក់​ទាញ​សម្រាប់​ត្រៀម​ចូល​ខ្លួន​​ប្រឡូក​ទីផ្សារ​ស្មាតហ្វូន​ឆ្នាំ ២០១៩ ។

Huawei P Smart (2019) បំពាក់​ដោយ​អេក្រង់ IPS LCDទំហំ ៦,២១ អ៊ីញ​បង្ហាញ​រូបភាព​កម្រិត Full view display ។ រចនា​ផ្ទៃ​ខាង​មុខ ឆក​បន្តិច​បែប​អេក្រង់​តំណក់​ទឹក ឯ​រាង​គែម​ខាងក្រៅ​កោង​បែប 3D ​ដោយ​បំពាក់​សំបក​បែប​សេរ៉ាមិច ងាយ​ស្រួល​កាន់​ប្រើ។

កាមេរ៉ា Huawei P Smart ជា​ប្រភេទ AI Camera។ កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ​ទំហំ ១៣+២ មេហ្គាភិចសែល​មាន​កម្រិត apeture f/1.8 អាច​ថត​រូបបាន​ច្បាស់​ល្អ និង​មាន​មុខងារ Bokeh ឲ្យ​រូប​ចេញ​មក​បែប​ធម្មជាតិ​ផង​ដែរ។ ឯ​កាមេរ៉ា​មួយ​គ្រាប់​ខាង​មុខ ឲ្យ​ឈ្មោះ​ថា AI Artist។ វា​អាច​សម្គាល់​ផ្ទៃ​មុខ​បាន​លឿន កាត់​ត្រេ​ដាច់​ស្អាត​ជាមួយ​មុខងារ Portrait បែប AI នោះ។

​ចំពោះ​កម្លាំង​ម៉ាស៊ីន វា​ដំណើរការ​ដោយ Android 9+ EMUI 9.0 បំពាក់​ដោយ​បន្ទះ​ឈីប ១២nm(ណាណូម៉ែត្រ) Kirin 710 Octa-core ជាមួយ​នឹង​បច្ចេកវិទ្យា ELPC ឯ GPU Turbo សម្រាប់​ជំនួយ​ពេល​លេង​ហ្គេម​បែប​ក្រាហ្វិក​ធំៗ​ដំណើរការ​រលូន។

មាន​ថាមពល​ថ្ម ៣៤០០ មីលីអំពែ​ម៉ោង ដែល​មក​ជាមួយ​នឹង​រន្ធ​សាក​ភ្លើង​លឿន USB Type-C(សាក​) មាន RAM ៣GB និង​ជម្រើស​មេម៉ូរី (៦៤ និង៣២GB)។ ឯ​មួយ​ប្រភេទ​ទៀត RAM 3GB មេម៉ូរី ៣២/៦៤GB។ ចំពោះ​ពណ៌​មាន ៥ គឺ​ខៀវ​ចាស់ ខៀវ​ខ្ចី ក្រហម និង​ពណ៌​ខ្មៅ។

មាន​បច្ចេកវិទ្យា Face Unlock ដំណើរ​ការ​លឿន​ទាន់​ចិត្ត និង​មុខងារ AI Smart Shopping សម្រាប់​ស្រ្តី​ចូលចិត្ត​ទិញ​ឥវ៉ាន់ គ្រាន់​តែ​ថត​រូប​កាបូប សួរ​តម្លៃ នោះ EMUI 9.0 និង AI shopping វា​ប្រាប់​ទាំង​អស់។ មុខងារ​ស្កេន​ខ្ចៅ​ដៃ(ក្រយៅដៃ) ដោះ​សោរ និង​ជាពិសេស​មុខងារ​ការពារ​ភ្នែក​ពេល​យប់ Eye Comfort ដូច​ទៅ​នឹង Nigjt mode ដែរ។

ចំពោះ​តម្លៃ​ប្រមាណ​ជា ២៥០ ដុល្លារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម