ចប់​កុងត្រា​ជាមួយ Vissel Kobe កីឡាករ​ថៃ Theerathon ត្រូវ​ក្លឹប​ជប៉ុន​មួយ​ទៀត​ខ្ចី​ជើង

  • 2019-01-16 02:53:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្វេង​សញ្ជាតិ​ថៃ Theerathon Bunmathan ត្រូវ​ត្រលប់​ទៅ​លេង​​នៅ J.League សាជាថ្មី​ជាមួយ​ក្រុម Yokohama F. Marinos។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្លឹប Muangthong United។

Theerathon ​ដែល​បច្ចុប្បន្ន​កំពុង​តែ​ជួយ​ជម្រើស​ជាតិ​ថៃ​​ប្រកួត​ក្នុង​ពាន AFC Asian Cup 2019 ត្រូវ​ក្លឹប Yokohama ខ្ចី​ជើង​មួយ​រដូវ​កាល​ពី Muangthong។ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​បង្ហាញ​ខ្លួន២៨​ប្រកួត​ឲ្យ​ក្លឹប​ជប៉ុន Vissel Kobe កាល​ពី​រដូវកាល​មុន​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ដោយ​ជួយ​ក្រុម​បញ្ចប់​លេខ​១០​ក្នុងJ.League ។

សម្រាប់​ក្លឹប​ថ្មី​របស់​គេ Yokohama ​រដូវ​កាល​មុន​ឈរ​នៅ​លេខ​១២ និង​មាន​​អតីត​គ្រូ​របស់​អូស្ត្រាលី​លោក Ange Postecoglou កំពុង​ដឹក​នាំ។ ក្រោយ​ពី​មាន​ការ​ប្រកាស Theerathon បាន​​រៀបរាប់​ពី​ការ​តាំង​ចិត្ត​ថា គេ​អរគុណ​ដល់​ក្លឹប​ទាំង​ពីរ​​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្ទេរ​នេះ។ គេ​ត្រៀម​រួចរាល់​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ថ្មី​របស់ Yokohama ហើយ​នឹង​ប្រឹងប្រែង​លេង​១០០%៕ ​

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ