​មនុស្សយន្ត​រយ​គ្រឿង​នៅ​សណ្ឋាគារ Henn na ត្រូវ​បណ្ដេញ​ចេញ ក្រោយ​បម្រើ​សេវាកម្ម​មិន​ល្អ

  • 2019-01-17 11:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លង​ទៅ​មាន​ការ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ជា​ញឹកញយ​ជុំវិញ​រឿងរ៉ាវ​មនុស្សយន្ត​កំពុង​ឆក់​យក​ការងារ​របស់​មនុស្ស។ យ៉ាងណាមិញ​មិន​ប្រាកដ​ថា​វា​អាច​ជួយ​សម្រាល​ការងារ​បាន​ទាំង​ស្រុង​ឡើយ ព្រោះ​តាម​របាយការណ៍​ពី Wall Street ទើប​ចុះ​ផ្សាយ​ថ្មីៗ​នេះ​សណ្ឋាគារ​ល្បី​ឈ្មោះ​នៅ​ប្រទេស​ជប៉ុន Henn Na បាន​បញ្ឈប់​ការងារ​របស់​មនុស្សយន្ត​ប្រមាណ​ពាក់​កណ្ដាល​នៃ​ចំនួន ២៤៣ គ្រឿង​សរុប។

ហេតុផល​សាមញ្ញ​បំផុត​គឺ​មក​ពី​ការ​ផ្តល់​សេវាកម្ម​ចេញ​ពី​គ្រឿង​ម៉ាស៊ីន រមែង​បង្កើត​បញ្ហា​ច្រើន​ជាង​ផល​វិជ្ជមាន ហើយ​ចុង​ក្រោយ​តែងតែ​តម្រូវ​ឲ្យ​មនុស្ស​មក​ជួយ​ដោះស្រាយ​វិញ​ដដែល។

មនុស្សយន្ត​បម្រើ​ការ​លើ​ផ្នែក AI មួយ​ប្រភេទ​ឲ្យ​ឈ្មោះ​ថា Churi ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​នៅ​មាន​ភាព​ខ្សោយ​ក្នុង​ការ​ឆ្លើយ​សំណួរ​ពី​ភ្ញៀវ​ក្នុង​សណ្ឋាគារ មិន​ខុស​ពី​មនុស្សយន្ត​ Dinosaur ​មួយ​គូ​ផ្សេង​ទៀត​ក៏​មិន​អាច​ផ្តល់​សេវាកម្ម​គ្រប់​សព្វ​ក្នុង​នាម​ជា​អ្នក​ទទួល​ភ្ញៀវ​ដូច​មនុស្ស​ទូទៅ​នោះ​ដែរ។ ចំណែក​ឯ​មនុស្សយន្ត​បម្រើការ​ផ្នែក​ដឹក​ជញ្ជូន​វ៉ាលីស៍​របស់​ភ្ញៀវ​ក៏​អាច​ដំណើរការ​បាន​ស្រួល​ផ្អែក​ទៅ​តាម​លក្ខខណ្ឌ​អាកាសធាតុ​ទៀត ទើប​ធ្វើ​ឲ្យ​សណ្ឋាគារ Henn na ឈាន​ដល់​ការ​សម្រេច​បែប​នេះ។

នេះ​ស​បង្ហាញ​ឲ្យ​ឃើញ​ថា​កម្រិត​នៃ​ការ​អភិវឌ្ឍ​មនុស្សយន្ត​សព្វថ្ងៃ ថ្វី​បើ​ល្អ​ប៉ុណ្ណា​ក៏​ពួក​គេ​មិន​ទាន់​សក្ដិសម​នឹង​អាច​ជំនួស​គ្រប់​មុខ​តំណែង​របស់​មនុស្ស​ទូទៅ​បាន​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា