Google ជះ ៤០ លានដុល្លារទិញបច្ចេកវិទ្យាសម្ងាត់ពីក្រុមហ៊ុននាឡិកាឆ្លាតវៃ Fossil
- 2019-01-19 01:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google ជះ ៤០ លានដុល្លារទិញបច្ចេកវិទ្យាសម្ងាត់ពីក្រុមហ៊ុននាឡិកាឆ្លាតវៃ Fossil
ចន្លោះមិនឃើញ
ក្រុមហ៊ុន Fossil Group បានប្រកាសពីកិច្ចព្រមព្រៀងផ្លូវការក្នុងការលក់បច្ចេកវិទ្យានាឡិកាឆ្លាតវៃអាថ៌កំបាំងមួយដែលកំពុងស្ថិតក្រោមការអភិវឌ្ឍទៅឲ្យក្រុមហ៊ុនយក្សអាមេរិក Google ក្នុងតម្លៃ ៤០ លានដុល្លារ ។ កិច្ចព្រមព្រៀងនេះរាប់បញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាបុគ្គលិកបម្រើការផ្នែក R&D របស់ Fossil មួយចំនួនទៅចូលរួមបម្រើការឲ្យក្រុមហ៊ុន Google។
យោងតាមប្រធានផ្នែកយុទ្ធសាស្ត្រនិងឌីជីថលរបស់ Fossil Group ឡោក Greg McKelvey បានបញ្ជាក់ថា៖ "វាជារឿងថ្មីសម្រាប់ទីផ្សារបច្ចេកវិទ្យាហើយយើងគិតថាផលិតផលនោះនឹងមានលក្ខណៈពិសេសនិងអត្ថប្រយោជន៍ដែលមិនទាន់ចេញផ្សាយនាពេលបច្ចុប្បន្ន"។
ឆ្លើយតបពីអនុប្រធានគ្រប់គ្រងផ្នែកផលិតផលនៃ Wear OS របស់ Google លោក Stacey Burr ក៏បញ្ជាក់ថា៖ "យើងមើលឃើញបច្ចេកវិទ្យាខ្លះដែលពួកគេកំពុងអភិវឌ្ឍ ហើយគិតថាវានឹងអាចនាំផលប្រយោជន៍ដ៏ធំទូលាយប្រសិន Google មានបច្ចេកវិទ្យានោះ ដោយឡែកមិនត្រឹមប្រើប្រាស់ជាមួយ Fossil ទេ យើងក៏នឹងនាំយកទៅកាន់ដៃគូផ្សេងទៀតក្នុងប្រព័ន្ធ Ecosystem ក៏ដូចជាផ្តល់លក្ខណៈពិសេសសម្រាប់អតិជន"។
ប្រតិបត្តិការរវាងក្រុមហ៊ុន Google និង Fossil Group នឹងត្រូវបានសម្រេចលទ្ធផលបញ្ចប់នាខែមករានេះ ថ្វីបើភាគីទាំងសងខាងមិនទាន់បង្ហើបថាផលិតផលម៉ូឌែលណាមួយអាចនឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាសម្ងាត់នេះក៏ដោយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
មកស្គាល់ច្បាស់ឡាន Volkswagen ទំនើបកប់ ៤ ម៉ូដែលលក់នៅកម្ពុជា
កុំភ្លេចចូលរួមផង! ក្រសួងបង្កើតកម្មវិធី ឌីជីថលកម្ពុជាដ៏ធំនិងដំបូងបង្អស់ នៅខែមីនាខាងមុខ