Yamaha YZF-R1 GYTR ម៉ូតូគម្រប់ខួប ២០ឆ្នាំ នៃត្រកូល YZF-R1
- 2019-01-19 07:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha YZF-R1 GYTR ម៉ូតូគម្រប់ខួប ២០ឆ្នាំ នៃត្រកូល YZF-R1
ចន្លោះមិនឃើញ
នៅឆ្នាំ១៩៩៨ Yamaha បានបង្ហាញម៉ូតូប្រណាំង YZF-R1 ហើយដើម្បីគម្រប់ ២០ឆ្នាំនៃម៉ូតូនេះក្រុមហ៊ុនរបស់ជប៉ុន បានបញ្ចេញម៉ូដែលថ្មីមានឈ្មោះថា YZF-R1 GYTR ស៊េរីឆ្នាំ២០១៩។
បើទោះមិនមានបង្ហាញពីលក្ខណៈបច្ចេកទេស ប៉ុន្តែក្រុមហ៊ុនបានឡើកឡើងថា ម៉ូតូនេះមានកម្លាំងថាមពល ១៥០សេះ មានទម្ងន់ស្រាលត្រឹមតែ ១៧០ គីឡូក្រាម។
បើតាមគេហទំព័រ Ultimatemotorcycling ក្រុមហ៊ុន Yamaha នឹងផលិតតែ២០គ្រឿងប៉ុណ្ណោះ និងលក់ក្នុងតម្លៃប្រហែល ៤៥ ០០០ដុល្លារអាមេរិក៕