Google Docs គ្មាន​បញ្ហា អាច​ធ្វើ​ការ​បានគ្រប់​ទីកន្លែង ទោះ​គ្មាន​​អ៊ីនធឺណិត​

  • 2019-01-22 06:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រៀបចំ​អត្ថបទ​ឥត​គិត​ថ្លៃ មិន​ទាន់​មាន​មួយ​ណា​ល្អ​ជាង Google Docs នោះ​ទេ​។ តាមរយៈ Google Drive ជា​ឃ្លាំង​ស្តុក​ទុក​ទិន្នន័យ អ្នក​អាច​រៀបចំ​កែប្រែ​ឯកសារ​បាន​គ្រប់​ទីកន្លែង​ជាមួយ​នឹង Google Docs។ 

ប៉ុន្តែ​ចុះ​បើ ត្រូវការ​មើល ឬ​កែប្រែ​​ឯកសារ​ចំ​ពេល​មិន​មាន​អ៊ីនធឺណិត​ អ្នក​អាច​រៀបចំ​ឲ្យ​អាច​ប្រើ Offline ទាំង Google Docs, Google Slides និង Google Sheets តាម​វិធី​ដូចគ្នា​។​

ការ​រៀបចំ​លើ​កុំព្យូទ័រ

មុខងារ Offline សម្រាប់ Docs អាច​ប្រើ​បាន​តែ​លើ Chrome ប៉ុណ្ណោះ​។ 

  • Sign In ចូល​គណនី Google៖ ក្រោយ​ពេល​ដំឡើង Chrome Browser ត្រូវ Sign In ចូល​គណនី Google របស់​អ្នក​។ 

  • ទាញ​យក Google Docs Offline Extension៖ អាច​ទាញ​យក និង​ដំឡើង Extension ក្នុង​ការ​ប្រើប្រាស់ Google Docs, Slides និង Sheets ដោយ Offline បាន​។

  • បើក​ប្រើ Offline៖ បើក​គេហទំព័រ Google Docs និង Sign In ចូល​ប្រើ​គណនី Google (ករណី​មិន​ទាន់​បាន​ចូល​)។ ចុច​លើ​រូប​បន្ទាត់​ស្ទួន​គ្នា​បី នៅ​ជ្រុង​លើ​ខាងឆ្វេង > ចុច​យក Settings > បើក​មុខងារ Offline។​

ការ​រៀបចំ​លើ​ទូរសព្ទ​

  • ទាញ​យក​កម្មវិធី៖ Google ផ្តល់​កម្មវិធី​ដាច់​ដោយ​ឡែក Google Drive, Docs, Slides និង Sheets ទាំង​លើ iOS និង Android។ ទាញ​យក​កម្មវិធី​ណា​មួយ​មាន​តម្រូវ​ការ​ប្រើប្រាស់ Offline។ 

  • កំណត់ File អាច​ប្រើ Offline៖ នៅ​ក្នុង​កម្មវិធី Drive ដែល​បាន​ជ្រើសរើស ចុច​លើ​រូប​បន្ទាត់​ផ្តេក​បី​ស្ទួន​គ្នា នៅ​ជ្រុង​លើ​ខាងឆ្វេង > ចុច​លើ Settings > ចុច​បើក Make recent files available offline។ អ្នក​ត្រូវការ​ធ្វើ​បែប​នេះ​ដដែល​សម្រាប់​កម្មវិធី Slides និង Sheets បើ​ត្រូវការ​។ កម្មវិធី​ទូរសព្ទ​នឹង​សម្គាល់ File ណា​មួយ​ឧស្សាហ៍​បើក​ប្រើ​ចម្លង​ប្រើប្រាស់​ពេល Offline។ ប៉ុន្តែ​អាច​កំណត់ File ជាក់លាក់​ណា​មួយ​ខ្លួន​ឯង​បាន​។ 

កំណត់ File ណា​មួយ​ឲ្យ Offline

Google នឹង​ព្យាយាម​រក្សា​ទំហំ​ផ្ទុក​ដោយ​ចម្លង​តែ File ទើប​បាន​កែប្រែ​លើ​ឧបករណ៍​ប៉ុណ្ណោះ​។ ប៉ុន្តែ​​មាន​ជម្រើស បើ​អ្នក​ចង់​ប្រាកដ​ថា File ណា​មួយ​ចង់​ទុក​ប្រើ​។ លើ Laptop អាច​ទាញ​យក​ Google Drive  ដើម្បី​ចម្លង​ទុក Files ទុក​ប្រើ​លើ Desktop។​

បើ​ត្រឹម​ចង់​ទាញ​យក File ណាមួយ  អាច​ស្វែងរក File ក្នុង​កម្មវិធី ចុច​លើ icon សញ្ញា​ចុច​បី​គ្រាប់ > បើក​មុខងារ Available offline។ 

ពេល​មាន File អាច​ប្រើ​បាន Offline នឹង​ឃើញ​សញ្ញា​រាង​ជា​រង្វង់​មាន​គំនូស​សញ្ញា​គ្រីស​ខាង​ក្នុង​។ ពេល​កែប្រែ File ដោយ​មិន​មាន​អ៊ីនធឺណិត នឹង​ឃើញ​សញ្ញា​នោះ​ប្រែ​ដុត​ខ្លាំង​ក្បែរ​ឈ្មោះ​ឯកសារ​។ ពេល​មាន​អ៊ីនធឺណិត ការ​ផ្លាស់ប្ដូរ​នេះ​នឹង​កែប្រែ​ជំនាន់​លើ​អ៊ីនធឺណិត​ដែរ ហើយ​សញ្ញា​នោះ​នឹង​បាត់​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន