មានអីពិបាក ចង់​បិទ​មុខងារកាមេរ៉ា Webcam ក្នុង Windows 10 អាច​ធ្វើបាន

  • 2019-01-24 06:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រហែល​ធ្លាប់​ឃើញ មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ប្រើ​ក្រដាស​បិទ​ពី​លើ​កាមេរ៉ា Webcam គោលបំណង​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ ប៉ុន្តែ​ការ​បក​បិទៗ ពេល​មាន​តម្រូវការ​ប្រើប្រាស់ មិន​ស្រួល​ចិត្ត​នោះ​ទេ​។ 

កម្មវិធី Device Manager លើ​ប្រព័ន្ធ Windows 10 ផ្តល់​ភាព​ងាយស្រួល​បិទ និង​បើក​កាមេរ៉ា Webcam បាន​។ 

ចុច Windows Key + R Key ដើម្បី​បើក​កម្មវិធី Run រួច​បញ្ចូល​ពាក្យ devmgmt.msc។ ពេលនោះ​វា​នឹង​បង្ហាញ​បញ្ជី​ឧបករណ៍​ជា​ច្រើន រក​មើល​ត្រង់​ឧបករណ៍ Cameras ឬ Imaging devices ហើយ​ចុច​ពន្លា​រួច​ចុច Mouse ស្តាំ​លើ​ឧបករណ៍ VGA WebCam, Integrated Camera, USB Camera ឬ​ពាក្យ​ស្រដៀង​នេះ ហើយ​ជ្រើសរើស​យក Disable device។ 

ពេល​ត្រូវការ​ប្រើប្រាស់​វិញ ចូល​ទៅ​ចំណុច​ដដែល ប៉ុន្តែ​ជ្រើសរើស​យក Enable device៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន