Huawei មានមហិច្ឆតាធំ ចង់ផ្ដួល Samsung ឆ្នាំ២០២០
- 2019-02-12 03:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei មានមហិច្ឆតាធំ ចង់ផ្ដួល Samsung ឆ្នាំ២០២០
ចន្លោះមិនឃើញ
ឆ្នាំមុន Huawei ឈរនៅលេងរៀងទី២ ជាក្រុមហ៊ុនលក់ទូរសព្ទបានច្រើនបំផុតលើពិភពលោក បន្ទាប់ពី Samsung ប៉ុន្តែជើងខ្លាំងយក្សចិនមួយនេះ គ្រោងនឹងផ្ដួលក្រុមហ៊ុនកូរ៉េខាងត្បូងយកលេខ ១ ឱ្យបាននៅត្រឹមឆ្នាំ ២០២០។
តាមការចុះផ្សាយរបស់ Gadgetsnow ឆ្នាំ២០១៨ ក្រុមហ៊ុនមានស្នាក់ការធំក្នុងទីក្រុងស៊ិនជិន ខេត្តគ័ងទុង លក់ទូរសព្ទបាន ៥៤,២ លានគ្រឿង កើន ៤០,៩% ខណៈ Samsung ឈរលើកំពូលតារាង ពោលគឺមានចំណែកទីផ្សារ ២០,៩% ប៉ុន្តែធ្លាក់ចុះ ១០,៤%។ បើតាមក្រុមហ៊ុន Samsung ការដាំក្បាលចុះនេះ អាចមកពីការវៃចេញស្មាតហ្វូន S9/S9+ របស់ខ្លួន មិនទទួលបានផ្លែផ្កាល្អដូចស្មាតហ្វូនជំនាន់មុនៗ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូងរំពឹងថា វត្តមាន Galaxy Note 9 នឹងធ្វើឱ្យការលក់ មានភាពផុសផុលឡើងវិញ។
យ៉ាងណាក្នុងការចុះផ្សាយរបស់ Cnet អ្វីដែលក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ និងប្រើក្នុងវិស័យទូរគមនាគមន៍ Huawei រំពឹងផ្ដួល Samsung បានគឺ Huawei គ្រោងនឹងបង្ហាញទូរសព្ទស្មាតហ្វូនបត់បាន ប្រើបណ្ដាញ 5G លើកដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC នៅខែកុម្ភៈឆាប់ៗខាងមុខ ដែលវាជាទំនោរថ្មីមួយ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្ដាក្រុមហ៊ុនផលិតទូរសព្ទនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា Huawei ជាក្រុមហ៊ុនមានទីផ្សារខ្លាំងជាងគេបំផុតក្នុងប្រទេសចិនឆ្នាំ ២០១៨ ដោយលក់ចេញបានស្មាតហ្វូន ១០៥ លានគ្រឿងកើនឡើង ១៦ ភាគរយ និងមានចំណែកទីផ្សារ ២៧ ភាគរយបើធៀបនឹងឆ្នាំ២០១៧ ខណៈក្រុមហ៊ុនទូរសព្ទភាគច្រើនផ្សេងទៀត មានការធ្លាក់ចុះ។
លេខ២ បានលើក្រុមហ៊ុន Oppo មានចំណែកទីផ្សារ ២០% និងធ្លាក់ចុះ២ %។
លេខ៣ បានលើ Vivo មានចំណែកទីផ្សារ ២០% និងកើន៩ %។
លេខ៤ បានលើ MiXiaomi មានចំណែកទីផ្សារ ១២% និងដាំក្បាលចុះ ៦ %។
លេខ៥បានលើ Apple មានចំណែកទីផ្សារ ៩ % និងដាំក្បាលចុះ ១៣ %។
ក្រុមហ៊ុនផ្សេងទៀតមានចំណែកទីផ្សារ ១២ % និងធ្លាក់ចុះ ៦០ % បើធៀបនឹងឆ្នាំ ២០១៧។
ឆ្នាំ២០១៨ Huawei ជាជើងខ្លាំងក្នុងទីផ្សារចិន លក់ស្មាតហ្វូនបានច្រើនជាងគេបំផុត!
ដល់ម៉ោងចេញក្រៅបានដឹងថ្មសល់ ២%! នេះវិធីសាកមួយភ្លែត ឡើង % ចង់កប់