​ភ័យ​ខ្លួន​ហើយ YouTube ដាក់​ធម៌​ក្ដៅ​ដល់​វីដេអូ​ណា​បង្កប់ “momo Challeng”

  • 2019-03-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​YouTube ​បាន​ប្រកាស​ថា វីដេអូ​ណា​ដែល​បង្កប់ “momo Challeng” នោះ​នឹង​មិន​ត្រូវ​ទទួល​បាន monetize នោះ​ទេ។ ជា​ការ​គ្រោះ​ថ្នាក់​មួយ​ទៀត​នោះ​គឺ YouTube ថា​នឹង​បិទ​មិន​ឲ្យ​មាន​ពាណិជ្ជកម្ម​ទាំង​អស់​លើ​គណនី​យូធូប​នោះ។

YouTube

​សារ​ព័ត៌មាន​អន្តរជាតិ​ល្បី​ៗ​ក្នុង​ពិភពលោក CBS, ABC, CNN និង Fox បាន​ចុះ​ផ្សាយ​ពី​រឿង​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ពេល​កន្លង​ទៅ ហើយ​វា កំពុង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​កុមារ បង្ក​ឡើង​ដោយសារ​ហ្គេម​តាម​អ៊ីនធឺណិត​មួយ​ប្រភេទ​ដែល​ឲ្យ​ឈ្មោះ​ថា “momo Challeng”។

"Momo" ដែល​វា​​អាច​ពង្វក់​ក្មេង​ៗ ឲ្យ​ជក់​លេង និង​ឈាន​ទៅ​ការ​សម្លាប់​ខ្លួន​ឯង តាម​សកម្មភាព​មាន​ដូចជា​ចង​ករ ឬ​ចាក់​សម្លាប់​គេ​ឯង​ជាដើម។

ហ្គេម​អ៊ីនធឺរណិត​នេះ ត្រូវ​បាន​គេ​ចែកចាយ​តាម​រយៈ​សេវាកម្ម​សារ​ឥត​គិត​ថ្លៃ ក្នុង​បណ្ដាញ​សង្គម ដែល​មាន​ឈ្មោះ​ថា WhatsApp។ ក្រៅពី​នេះ "Momo" ក៏​ត្រូវ​បាន​គេ​បន្ត​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ធំ​ដទៃ​ទៀត​ មាន​ដូចជា Facebook, Twitter និង YouTube ផង​ដែរ។

​មក​ដល់​ពេល​នេះ គេ​ឃើញ​មាន YouTube ចេញ​ចំណាត់​ការ​ហើយ​គឺ មិន​ឲ្យ​គណនី​នោះ ​មាន​ពាណិជ្ជកម្ម​អ្វី​នោះ​ទេ និយាយ​រួម​មិន​អាច​រក​លុយ​បាន​ទៀត​ទេ៕

អានអត្ថបទបន្ត៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា