ចង់​ដាំ​បន្លែ​ក៏​បាន ​ដាំ​ដំណាំ​ហូប​ផ្លែ​ក៏​បាន បើដឹង​តិចនិក​ពិសេស​ពី​គម្រោង​ កសិកម្ម​ឆ្លាត​វៃ!

  • 2019-03-16 05:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គម្រោង​កសិកម្ម​ឆ្លាត​វៃ ​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ដោយ USAID ​ផ្ដល់​ជូន​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ​កំពុង​ដាក់​ឲ្យ​សាធារណជន​ចូល​មក​ទស្សនា​ដោយ​សេរី​នៅ​ក្នុង​​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​លើក​ដំបូង​និង​ធំ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ ​ដែល​កំពុង​ប្រារព្ធ​ធ្វើ​នៅ​កោះ​ពេជ្រ ​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មិនា​ឆ្នាំ ២០១៩។

​គម្រោង​នេះ​ដែរ ​ផ្តល់​នូវ​គំនិត​យ៉ាង​សាមញ្ញ ចំណាយ​ដើម​តិច​មែន​ទែន​គឺ​ខ្ទង់​ ២០០០ ដុល្លារ​ប៉ុណ្ណោះ​​ប៉ុន្តែ​អ្នក​អាច​ទទួល​បាន​ផល​ចំណេញ​បាន​ច្រើន។ ​

​របៀប​នៃ​ការ​ធ្វើ​កសិកម្ម​ឆ្លាត​វៃ​នេះ ​អ្នក​គ្រាន់​មាន​ដី​ទំហំ​ប៉ុណ្ណា​ក៏​បាន ​អាស្រ័យ​លើ​ធនធាន ​និង​តំឡើង​ប្រព័ន្ធ​សូឡា​ខ្នាត​តូច​ក៏​បាន​ធំ​ក៏​បាន រួច​ហើយ​តំឡើង​កន្លែង​ស្តុក​ទុក​ទឹក(បាសាំង​ទឹក) ​រួច​មក​ជីក​ស្រះ​ជុំ​វិញ​ជម្រៅ​ណា​ក៏​បាន ​អាស្រ័យ​លើ​ទិដ្ឋភាព​ជាក់​ស្តែង ដើម្បី​ផ្គត់​ផ្គង់​ស្រោច​ស្រព​ដំណាំ​ឲ្យបាន​គ្រប់​រដូវ។ ជាពិសេសអាចចិញ្ចឹមត្រីនៅទីនោះបានដូចគ្នា ក្នុងពេលតែមួយ។ មកដល់សព្វថ្ងៃ មានកសិករនៅខេត្តកំពង់ធំ បានអនុវត្តខ្លះៗ ហើយក៏បានផលច្រើនដែរ។

​ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា