៣ទឹក​ពេញ​ អេ​ ហនុមាន​ រិន​ ដេវីត​ ប្រកួត​យ៉ាង​ស្វិតស្វាញ​ទម្រាំ​រក​ឃើញ​អ្នក​ឈ្នះ

  • 2019-03-20 07:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ទម្ងន់​ ៥៤​គីឡូក្រាម​ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី១៦​ មីនា​ ២០១៩​ កន្លង​ទៅ​នេះ​រវាង​ អេ​ ហនុមាន​ និង​ រិន​ ដេវីត​ ស្វិតស្វាញ​ខ្លាំង​មែនទែន​ វ៉ៃ​គ្នា​៣ទឹក​ពេញ​ទើប​អាច​រក​បេក្ខភាព​ឡើង​ទៅ​ជុំ​ទី២​ទៀត​បាន។​

អ្នក​លេង​គុន​ខ្មែរ​វ័យ​​ក្មេង​ទាំង​ពីរ​នាក់​នេះ​ ចាប់​ផ្ដើម​ស្នូរ​ជួង​ភ្លាម​ បើក​ការ​សម្រុក​គ្នា​តែ​ម្ដង​ មាន​ទាំង​កណ្ដាប់​ដៃ​ អោប​ចាក់​ជង្គង់​ និង​ទាត់។​ ទាំង​ ហនុមាន​ ក៏​ដូច​ជា​ ដេវីត​ គឺ​ទាត់​ចេញ​ច្រើន​តែ​ម្ដង​ ពោល​តាំង​ពី​ទឹក​ទី១​រហូត​ដល់​ទឹក​មិន​តិច​ជើង​នោះ​ឡើយ។​

អេ​ ហនុមាន​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ជួប​ការ​លំបាក​ខ្លាំង​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ ដោយ​សារ​ដៃគូ​គេ​មាន​កម្លាំង​ល្អ​ និង​ចូល​ចិត្ត​វ៉ៃ​បុក​ទៀត​ផង។​ រូប​គេ​ជា​កីឡាករ​វ៉ៃ​ក្បាច់​ម្នាក់​ដល់​ទៅ​ប៉ះ​ជា​មួយ​ដើរ​បុក​ដូច​នេះ​ ពិបាក​និង​វ៉ៃ​តបត​វិញ​ដែរ។​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​ក៏​ថ្លែង​អំណរគុណ​ដល់​លោក​ អេ​ ភូថង​ ដែល​បាន​ផ្គត់ផ្គង់​ និង​បង្ហាត់បង្រៀន​ដល់​ខ្លួន។​

ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ៗ​នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៤​គីឡូក្រាម ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​គឺ​មាន​ពីរ​គូ​ អេ​ ហនុមាន​ ឈ្នះ​ពិន្ទុ​ រិន​ ដេវីត​​ ខណៈ​ ផាន់​ សុផាត​ ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​ បាន​ឡើង​ទៅ​ជុំ​ទី២​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម