Solskjaer អាច​ក្លាយ​ជា Zidane​ របស់ Manchester United

  • 2019-03-29 07:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer អាច​នឹង​ដើម​តាម​ជំហាន​ជោគជ័យ​របស់  Zinedine Zidane នៅ Real Madrid បន្ទាប់​ពី Manchester United តែងតាំង​លោក​គេ​អ្នក​ចាត់​ការ​ពេញ​សិទ្ធិ។ នេះ​ជា​ការ​លើក​ឡើង​របស់​អតីត​កីឡាករ​បិសាច​ក្រហម​ម្នាក់​ Febian Brandy។

Solskjaer ត្រូវ​បាន​ Man Utd ផ្ដល់​ទំនុក​ចិត្ត​រយៈពេល​៣​ឆ្នាំ កាល​ពី​ម្សិលមិញ ក្រោយ​សមិទ្ធផល​របស់​លោក​ចុង​ក្រោយ​ជួយ​ក្រុម​យក​ឈ្នះ Paris St-Germain ​នៅ Champions League ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ជួប Barcelona។ United ឈ្នះ​១៤​ប្រកួត​ ក្នុង​ចំណោម​១៩​ប្រកួត ចាប់​តាំង​ពី Solskjaer ចូល​ដឹក​នាំ។

មិន​ខុស​ពី Zidane ដែល​បាន​ជួយ Real Madrid ឈ្នះ Champions Leagues ៣​រដូវ​កាល​ជាប់​គ្នា Solskjaer ធ្លាប់​ជោគជ័យ​​ជា​កីឡាករ​ក្នុង​ក្រុម ហើយ​ពេល​នេះ​ក្លាយ​ជា​អ្នក​ចាត់​ការ។ "អ្វី​ដែល​ Real Madrid ​ជោគជ័យ​ជាមួយ Zidane គឺ​ជា​អ្វី​ដែល Man Utd ជោគជ័យ​ជាមួយ Ole។ Zidane ត្រលប់​ទៅ​កាន់ Madrid គេ​ធ្លាប់​លេង​ឲ្យ Madrid ​ជា​វីរបុរស​នៅ​ទី​នោះ និង​ដឹក​ច្បាស់​​​ពី​ខាង​ក្នុង​នៃ​ក្លឹប។ ពួក​នាំ​មនុស្ស​ដែល​ស្គាល់​អំពី​ក្លឹប​ត្រលប់​ទៅ​វិញ"៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ