តេក្វាន់ដូ ITF បញ្ចប់ការប្រកួតកីឡាសិស្សព្រឹកមិញ សម្លឹងឃើញធនធានក្មេងៗល្អច្រើន
- 2019-06-13 04:44:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តេក្វាន់ដូ ITF បញ្ចប់ការប្រកួតកីឡាសិស្សព្រឹកមិញ សម្លឹងឃើញធនធានក្មេងៗល្អច្រើន
ចន្លោះមិនឃើញ
សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ចប់ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ របស់ខ្លួនហើយ នាព្រឹកមិញនេះនៅពហុកីឡដ្ឋានជាតិ ខណៈមន្រ្តីសហព័ន្ធ និងគ្រូៗសម្លឹងឃើញធនធានល្អៗបន្ថែមទៀត។
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF បានឲ្យដឹងថា លោកមានចិត្តសប្បាយរីករាយណាស់ ដែលក្រសួងបានបង្កើតកម្មវិធីកីឡាសិស្សថ្នាក់ជាតិលើកទី១នេះឡើង ព្រោះការយកចិត្តទុកដាក់លើការបណ្ដុះថ្នាលនេះ ជារឿងល្អ និងជាការបន្តវេនមួយដ៏ត្រឹមត្រូវបំផុត។ នេះជាការបង្កើននូវធនធានថ្មីៗបន្ថែម និងឈានទៅរកការឈ្នះមេដាយនានាបន្តទៀត ដោយមានការកីឡាករ កីឡាការិនីបន្តវេនត្រឹមត្រូវច្បាស់លាស់។
ប្រធានសហព័ន្ធរូបនេះ ក៏កោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលព្យាយាមបង្កើតឲ្យមានសកម្មភាពប្រកួតជាបន្តបន្ទាប់ ជាពិសេសលើកិច្ចការបណ្ដុះបណ្ដាលធនធានក្មេងៗនេះតែម្ដង។ ឯកឧត្ដម ជឿជាក់ថានៅពេលខាងមុខទៀតវិស័យកីឡាកម្ពុជារឹតតែរីកចម្រើនបន្ថែមទៀត។ តាមរយៈការប្រកួតនេះដែរ ប្រធានសហព័ន្ធខាងលើនេះ ចាប់អារម្មណ៍ ពីសមត្ថភាពល្អៗរបស់យុវជន យុវតី ជាខ្លាំង និងបានសរសើរហើយផ្ដល់ឱកាសសម្រាប់អ្នកចង់មកហ្វឹកហាត់នៅរាជធានីភ្នំពេញទៀតផង។
រំលឹកដែរថា សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ក៏បានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សលើកទី១ ឆ្នាំ២០១៩ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ សហព័ន្ធក្បាច់គុនមួយនេះ ធ្វើការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែមិថុនា ២០១៩ មានកីឡាករ កីឡាការិនីសរុប ៨១នាក់ ចូលរួម និងមកពី៨រាជធានីខេត្ត៕
ល្អណាស់! ក្រុមបាល់ទះកម្ពុជា និងយុវជនថ្នាល នឹងត្រូវទៅហាត់នៅចិន រយៈពេល២ខែ
មើលប្រវត្តិស្នេហ៍ Honda និងប្រពន្ធ កើតចេញពីម៉ោងកីឡាពេលរៀនវិទ្យាល័យ
Spurs ចង់ជះលុយ៦០លានផោន ទិញកីឡាករបារាំងម្នាក់បំបែកកំណត់ត្រាក្លឹប