នោះ! ឡើងប្រកួតហើយចុងសប្ដាហ៍នេះ វុទ្ធី ម៉ារ៉ានិត អ្នកប្រដាល់ហ្វេសបុក
- 2019-06-13 08:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នោះ! ឡើងប្រកួតហើយចុងសប្ដាហ៍នេះ វុទ្ធី ម៉ារ៉ានិត អ្នកប្រដាល់ហ្វេសបុក
ចន្លោះមិនឃើញ
កុមារាដែលល្បីឈ្មោះលើហ្វេសបុក វុទ្ធី ម៉ារ៉ានិត នឹងឡើងសង្វៀនលើកដំបូងរបស់ខ្លួនហើយនាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះលើសង្វៀន PNN ។
អ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរ បានឃើញហើយពីការហ្វឹកហាត់ ការតាំងចិត្ត និងកាយសម្បទារបស់កុមារា វុទ្ធី ម៉ារ៉ានិត នៅពេលកន្លងទៅនេះតាមហ្វេសបុក និង Youtube ជាដើម។ ប៉ុន្តែមិនទាន់បានឃើញពីការឡើងសង្វៀនប្រកួតជាក់ស្ដែងនោះទេ ពោលពេលខ្លះបានឃើញត្រឹមសមជាមួយដៃគូប៉ុណ្ណោះ។ ដូចទៅនិងការរៀបរាប់ខាងលើ ដំណឹងពីការប្រកួតរបស់កូនសិស្ស លោក ស៊ន អេលីត រូបនេះពិតជាធ្វើឲ្យអ្នកនិយមប្រដាល់ចង់ឃើញការប្រកួតមួយនេះណាស់។
ចំណែកលោក ទូច វុទ្ធី ដែលជាឪពុករបស់ ម៉ារ៉ានិត បានឲ្យដឹងថា ដំណឹងពីការប្រកួតនេះគឺពិតមែន ប៉ុន្តែមិនទាន់ថាត្រូវរ៉ូវអាចប្រកួតបាន១០០% នោះទេ ព្រោះកូនរបស់លោកចាញ់ទម្ងន់គេដល់៤គីឡូក្រាមឯណោះ។ ខណៈពេលឥលូវលោកកំពុងចុះខេត្តដូច្នេះចាំមើលពេលលោកវិលត្រលប់មកវិញសិន ហើយពិភាក្សាគ្នាថាសម្រេចយ៉ាងដូចម្ដេចទៀត។
រំលឹកដែរថា កីឡាករ វុទ្ធី ម៉ារ៉ានិត ជាអ្នកប្រដាល់ថ្មីថ្មោងរបស់ក្លឹប ឆ្មាសសែនសុខ របស់លោក ស៊ន អេលីត។ កីឡាកររូបនេះហ្វឹកហាត់ដោយខ្លួនឯង និងបានការបង្ហាត់បង្ហាញពីឪពុកខ្លះៗរយៈពេល២-៣ឆ្នាំ ប៉ុន្តែមិនដែលឡើងប្រកួតលើសង្វៀននានានោះឡើយ។ វុទ្ធី ម៉ារ៉ានិត នឹងត្រូវប៉ះកីឡាករ ស្រីបូទីអូអែល របស់ក្លឹបនាគរាជចតុមុខ ថ្ងៃអាទិត្យនេះនៅសង្វៀន PNN៕
តេក្វាន់ដូ ITF បញ្ចប់ការប្រកួតកីឡាសិស្សព្រឹកមិញ សម្លឹងឃើញធនធានក្មេងៗល្អច្រើន
ម៉េចចឹង! Ramos សុខចិត្តហៅ Pique មកស៊ីការ តែមិនអញ្ជើញ Ronaldo
មើលប្រវត្តិស្នេហ៍ Honda និងប្រពន្ធ កើតចេញពីម៉ោងកីឡាពេលរៀនវិទ្យាល័យ