ក្រុមហ៊ុន​ទូរគមនាគមន៍យក្សវៀតណាម ​នឹង​តេស្ត​ 5G ​នៅ​ភ្នំពេញ​ឆាប់ៗ​!

  • 2019-07-11 07:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 140

ចន្លោះមិនឃើញ

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារបស់ដៃគូវិនិយោគឯកជន និងសាធារណៈរវាងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន Viettel កាលពីថ្មីៗនេះ ត្រូវបានគេដឹងថា ជាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទូរគមនាគមន៍ដូចជា e-government, e-health, e-education, e-agriculture, smart cities, and the Internet of Things និងស្តីពី​ការ​​សាកល្បង​បច្ចេកវិទ្យា ​5G​ ផងដែរ។

រូបតំណាង

តាមរយៈការចុះផ្សាយពីសារព័ត៌មាន VnExpress បានស្រង់សម្ដីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel លោក Nhong Dinthon ថា ក្រុមហ៊ុននឹងពន្លឿនល្បឿនដល់ការតម្លើងប្រព័ន្ធសេវា 5G នៅទីក្រុងភ្នំពេញឆាប់ៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃ​ទី ២៥ ខែ​មេសា​នេះ Viettel Group ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើ​ការ​សាក​ល្បង​បាន​សម្រេច​នូវ​ការ​ចេញ​ផ្សាយ​សេវា​​ 5G ​បាន​សម្រេច​ ក្នុង​តំបន់​ ​Hoàn Kiếm នៃ​ទីក្រុង​ហាណូយរួចរាល់ហើយ។

​​​តាម​ការ​ឲ្យ​ដឹង​ពី​ Viettel ល្បឿន​អ៊ីនធឺណិត​ 5G ដែល​គេ​សាក​ល្បង​គឺ​មាន​ចន្លោះ​ពី ៦០០ ទៅ ៧០០ Mbps ដែល​ស្មើ​នឹង​ល្បឿន​សេវា​ 5G ​របស់​ក្រុមហ៊ុន​ Verizon ក្នុង​សហរដ្ឋអាមេរិក​ដែរ។ កាល​ពី​ខែ​មេសា​ ក្រុមហ៊ុន​នេះ​បាន​សាង​សង់​ស្ថានីយ​ 5G ដំបូង​នៅ​វៀតណាម​ នៅ​ក្នុង​តំបន់​ Hoàn Kiếm។ ស្ថានីយ​ពីរ​ទៀត​គឺ​ស្ថិត​នៅ​​តំបន់​ Duy Tan និង Tran Huu Duc ទីក្រុង​ហាណូយ​ដូច​គ្នា។

​​ក្រៅ​ពី​ក្រុមហ៊ុន Viettel នេះ ក្រុមហ៊ុន​ MobiFone ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ខាង​សេវា​ 5G នេះ​ដែរ​ ដោយ​សម្រាប់​ការ​ធ្វើ​តេស្ត​រយៈពេល​មួយ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​មេសា​ ឆ្នាំ ២០១៩ ដល់​ថ្ងៃ​ទី ២២ ខែ​មេសា​ឆ្នាំ ២០២០។ ក្រុមហ៊ុន​ទូរគមនាគមន៍​​ធំ​មួយ​ទៀត​​នៅ​វៀតណាម​ ឈ្មោះ​ VNPT VinaPhone មិន​ទាន់​បង្ហាញ​គម្រោង​ទាក់ទង​នឹង​សេវា​ 5G នេះ​ឡើយ៕​

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម