Xiaomi ដាក់​លក់​ម៉ាស៊ីន​កោរ​អេឡិចត្រូនិក​តម្លៃ​ធូរ​ត្រឹម ១៤ ដុល្លារ

  • 2019-08-21 03:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Smate ជា​ស្លាកយីហោ​មួយ​ដែល​ស្ថិត​ក្រោម​ទ្រនំ​មេ Xiaomi ហើយ​ថ្មីៗ​នេះ​បាន​ចេញ​ផ្សាយ​នូវ​ម៉ាស៊ីន​កោរ​អេឡិចត្រូនិក​ឲ្យ​ឈ្មោះ "Smate Mini Smooth"។

ឧបករណ៍​នេះ​មាន​រូបរាង​តូច​ប្រហែល​សាប៊ូ​ដុស​ខ្លួន​មួយ​ដុំ ដោយ​សំបក​ក្រៅ​របស់​វា​ធ្វើ​ឡើង​ពី​ជ័រកៅស៊ូ​ទន់ ដែល​ជួយ​ឲ្យ​វា​ពុំ​មាន​ភាព​រអិល។ គាំទ្រ​នូវ​ស្តង់ដារ​ការពារ​ជម្រាប​ទឹក IPX7 ដែល​អាច​ធុន​នឹង​ទឹក​ជម្រៅ​ក្រោម ១ ម៉ែត្រ​និង​តិច​ជាង ៣០ នាទី។

ការ​ប្រើប្រាស់​មាន​ភាព​ងាយស្រួល ដោយ​បញ្ជា​ត្រឹម​ប៊ូតុង​បិទ​បើក​មួយ រចនា​មក​ជាមួយ​រន្ធ​សាក​ប្រភេទ USB Type-C ដែល​សាក​មួយ​ពេញ​អាច​ប្រើ​បាន​រយៈ​ពេល ១ ម៉ោង។

ម៉ូឌែល​នេះ​មាន​តម្លៃ​ត្រឹម ៩៩ យន់​ឬ​ប្រមាណ ១៤ ដុល្លារ​អាមេរិក​ តែ​ប៉ុណ្ណោះ។ ស្ថិត​ក្នុង​ជម្រើស ២ ពណ៌​មាន​ផ្កាឈូក​និង​ខៀវ ដោយ​អតិថិជន​អាច​រក​ទិញ​បាន​តាម​រយៈ​គេហទំព័រ Online របស់​ក្រុមហ៊ុន Xiaomi៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា