គូ​ជក់​ចិត្ត​៖ ៥​ប្រកួត​កន្លង​មក​ Arsenal បាន​២​ពិន្ទុ​ពី​ Liverpool និង​០​ពិន្ទុ​ពី​ Anfield

  • 2019-08-22 07:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣​ នឹង​មាន​ការ​ប៉ះ​គ្នា​រវាង​ក្រុម​នាំ​មុខ​កំពូល​តារាង​ទាំង​ពីរ​គឺ Liverpool បើក​កីឡដ្ឋាន Anfield ស្វាគមន៍​ Arsenal នៅ​ថ្ងៃ​សៅរ៍​ ទី​២៤។​

ឆ្លង​កាត់​២​ប្រកួត​កន្លង​មក​ក្រុម​ខ្លាំង​ទាំង​ពីរ​កំពុង​នាំមុខ​គេ​ក្នុង​កំពូល​តារាង​ដោយ​ Liverpool លេង​២​ឈ្នះ​២​ មាន​៦​ពិន្ទុ​ឈរ​លេខ​១​ ហើយ​ Arsenal លេង​២​ឈ្នះ​២​ មាន​៦ពិន្ទុ​ដូចគ្នា​តែ​ឈរ​លេខ​២​ដោយ​សារ​ចាញ់​គ្រាប់​បាល់។​ បើ​មើល​ជំនួប​មុន​ៗ​ក្រុម​កាំភ្លើង​ធំ​ មិន​សូវ​កាក់កប​ប៉ុន្មាន​ទេ​ជាមួយ​ Liverpool។​

៥​ប្រកួត​កន្លង​មក​ Liverpool ឈ្នះ​៣​ ស្មើ​២​ ស្រប​ពេល​ Arsenal មិន​បាន​ឈ្នះ​ម្ដង​សោះ។​ កាន់​តែ​យ៉ាប់យ៉ឺន​ជាង​នេះ​ទៀត​គឺ​បរាជ័យ​៣​ដង​របស់​ក្រុម​លោក​ Unai Emery សុទ្ធ​តែ​នៅ​ Arsenal ដោយ​របូត​ ១២​គ្រាប់​ និង​ស៊ុត​ចូល​វិញ​តែ​២​គ្រាប់​ប៉ុណ្ណោះ៕

លទ្ធផល​៥​ប្រកួត​នោះ​គឺ៖​

Liverpool ៣-១ Arsenal

Liverpool ៤-០ Arsenal

Arsenal ៣-៣ Liverpool

Arsenal ១-១ Liverpool

Liverpool ៥-១ Arsenal

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ