Samsung បញ្ជាក់ពី Galaxy A91 អាចសាកថ្មលឿនកម្លាំង ៤៥ វ៉ាត់

  • 2019-08-27 01:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បញ្ជាក់​អំពី​វត្តមាន​ស្មាតហ្វូន​ត្រកូល A ចំនួន​ពីរ​ត្រៀម​នឹង​ចេញ​នា​ពេល​ខាង​មុខ គឺ​ម៉ូដែល​ Galaxy A91 និង Galaxy A90 5G។ នេះ​បើ​តាម​ការ​ប្រទះ​ឃើញ​របស់​ក្រុម​ការងារ SamMobile នៅ​លើ​វិបសាយ​ផ្លូវ​ការ​របស់ Samsung ប្រចាំ​ប្រទេស​ហុងគ្រី។

លើ​វិបសាយ​បាន​បញ្ជាក់​​អំពី​ចំណុច​សំខាន់​ពីរ​​គឺ Galaxy A91 នឹង​អាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​កម្លាំង ៤៥ វ៉ាត់ ចំណែក​ Galaxy A90 5G ទ្រាំទ្រ​ការ​សាក​ថ្ម​កម្លាំង ២៥ វ៉ាត់។ បន្ថែម​ពី​នេះ​ឃើញ​មាន​ការ​​រាយ​​ឈ្មោះ​ស្មាតហ្វូន​ដែល​ទ្រាំទ្រ​ការ​សាក​កម្លាំង ៤៥ វ៉ាត់ ដែល​មាន​សរសេរ​ថា​ “Galaxy Note 10+, Note 10+ 5G, A91 and higher”។ មាន​ន័យ​ថា​បច្ចេកវិទ្យា​នេះ​នឹង​មាន​លើ​ស្មាតហ្វូន​ Samsung នា​ពេល​បន្ត​បន្ទាប់​ទៀត។

Galaxy A91 រំពឹង​ថា​នឹង​ជា​ស្មាតហ្វូន​លំដាប់​កំពូល​មួយ​ប្រចាំ​ត្រកូល A។ គេ​រំពឹង​ថា​វា​នឹង​មាន​បំពាក់​កាមេរ៉ា​ដល់ ៤ គ្រាប់ ដែល​មាន​កាមេរ៉ា​មេ​កម្រិត ១០៨ MP, កាមេរ៉ា Wide-Angle កម្រិត ១៦ MP, កាមេរ៉ា Telephoto 5x Zoom កម្រិត ១២ MP និង Sensor វាស់​ជម្រៅ ToF។

ចំណែក​ Galaxy A90 5G រំពឹង​ថា​នឹង​ជា​ស្មាតហ្វូន 5G តម្លៃ​ធូរ​របស់ Samsung សម្រាប់​វាយ​លុក​ទីផ្សារ​នា​ពេល​ខាង​មុខ។ ចំពោះ​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ស្មាតហ្វូន​ទាំង​ពីរ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ៕

ចុចអាន ៖ តាមពិត Samsung អ្នកនៅពីក្រោយខ្នងអេក្រង់ទឹកធ្លាក់ថ្មីសោះ!

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង