អ្នក​ប្រដាល់​គុន​ខ្មែរ​២រូប​ បើ​មាន​សមត្ថភាព​ខ្លាំង​នឹង​ឈ្នះ​ខ្សែក្រវាត់ ​WLC ​២គ្រឿង​

  • 2019-08-28 03:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​សង្វៀន​របស់​ មីយ៉ាន់ម៉ា​ WLC​ ដែល​គ្រោង​រៀបចំ​នៅ​កម្ពុជា​នា​ខែ​សីហា​ ២០២០​ ខាង​មុខ​នេះ​ នឹង​រៀបចំ​ឲ្យ​កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​ ៤រូប​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែក្រវាត់​១គ្រឿង​ ខណៈ​អ្នក​លេង​គុន​ខ្មែរ​ម្នាក់​ទៀត​វ៉ៃ​ដណ្ដើម​ខ្សែក្រវាត់១គ្រឿងទៀតពី​បរទេស។​

រូបភាព CTT

នេះ​បើ​តាម​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ អនុ​ប្រធាន​សង្វៀន​ WLC​ ដែល​នឹង​រៀបចំ​នៅ​ពេល​ខាង​មុខ​នេះ​ លើក​ឡើង​ថា​ ខាង​កម្មវិធី​នឹង​រៀបចំ​ការ​ប្រកួត​មិត្តភាព​ផង​ ម៉ារ៉ាតុង​ រួម​និង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ថែម​ទៀត​ផង។​

រូបភាពលើហ្វេសបុក WLC

ចំពោះ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គឺ​កំពុង​តែ​គិត​ថា​ ដាក់​ឲ្យ​វ៉ៃ​ទម្ងន់​ ៥៧​ ឬ​ ៦០​គីឡូក្រាម។​ កីឡាករ​៤រូប​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​រក​ម្ចាស់​ខ្សែក្រវាត់​ថ្ងៃ​នោះ​តែ​ម្ដង។​ ចំណែក​ការ​ប្រកួត​ដណ្ដើម​ខ្សែ​វិញ​ ឥលូវ​អ្នករៀបចំកំពុង​គិត​ថា​ត្រូវ​យក​កីឡាករ​ជើង​ខ្លាំង​ខ្មែរ​រូប​ណា ​ដែល​មាន​សមត្ថភាព​ខ្លាំង ដើម្បី​ឲ្យ​ការ​ប្រកួតនោះល្អ​មើល​ និង​ប្រហាក់ប្រហែល​គ្នា។​ អនុប្រធាន​រូប​នេះ​បញ្ជាក់​ថា ​កីឡាករ​ដែល​នឹង​ត្រូវ​ប្រកួត​ខ្សែក្រវាត់​នោះ​គឺ​ខាង​រៀបចំ​កម្មវិធី​យក​តែ​អ្នក​ខ្លាំង​ៗ​នោះ​ទេ។​

រូបភាពលើហ្វេសបុក WLC

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រដាល់​ WLC​ របស់​ប្រទេស​មីយ៉ាន់ម៉ា​ គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​ដំបូង​លើ​ទឹក​ដី​កម្ពុជា​នា​ខែ​សីហា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​