ក្រ​សួង​ត្រៀម​ចេញ​លក់លេខ​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់យានយន្ត

  • 2019-09-02 06:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួងសាធារណការ​ឲ្យ​ដឹងថា​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចុះ​បញ្ជីលេខ​ពិសេស​ផ្ទាល់ខ្លួន​ដែល​មាន​លេខ ឬ/និង​​អក្សរ​ឡាតាំង​មិន​លើ​សពី​ប្រាំបី​ខ្ទង់ ដោយ​ថា​ដើម្បី​បំពេញ​តម្រូវ​ការ​ម្ចាស់​យាន​ជំនិះ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត។

ក្នុង​លិខិត​ជូន​ដំណឹង​មួយ​ស្ដីពី​ការ​លក់​លេខ​ចុះ​បញ្ជីពិសេស​ផ្ទាល់​ខ្លួន​ចុះ​ផ្សាយ​នៅថ្ងៃទី២ ខែកញ្ញា នេះ​ ក្រ​សួងថា​ខ្លួន​បាន​សិក្សា​ និង​ដក​ស្រង់​ពី​បទពិសោធន៍ការងា​រ​គ្រប់​គ្រងការ​លក់​លេខ​ចុះ​បញ្ជី​យាន​យន្ត​តាម​ប្រ​ព័ន្ធ​បច្ចេក​វិទ្យា​ពី​​ប្រ​ទេស​មួយ​ចំនួន​ដូចជា​ថៃ សិង្ហបុរី និង​ទីក្រុង​ហុង​កុង។

តាម​រយៈបទពិសោធន៍​នេះ​ក្រ​សួង​ថា​ខ្លួន​មានជំនឿចិត្ត​យ៉ាង​មុត​មាំ​ថាការ​អនុវត្ត​ការងារ​លក់​លេខ​ចុះ​បញ្ជី​ពិសេស​ផ្ទាល់​ខ្លួននាពេល​ខាង​មុខ​​នេះ​នឹង​ទទួល​បាន​ប្រ​សិទ្ធភាព និង​តម្លាភាព​ជូន​ប្រ​ជា​ពល​រដ្ឋ។

ក្រ​សួង​ឲ្យ​ដឹងទៀតថា​ការ​ដាក់ឲ្យ​ដំណើរ​ការ​ប្រ​ព័ន្ធលក់​លេខ​ចុះបញ្ជីពិសេស​ផ្ទាល់​ខ្លួននេះ​អាច​នឹង​ធ្វើឡើង​នៅ​អំឡុង​ពេល​បី​ខែ​ខាង​មុខ ហើយថា​ខ្លួននឹង​ជូន​ដំណឹងមុន​យ៉ាង​តិច​មួយ​ខែ​​ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយឲ្យ​បាន​ទូលំទូលាយ​នៅទូទាំង​ប្រ​ទេស៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម