យក Highlander កែសម្ជស្សមើលមួយភ្លេតស្រដៀង Lexus RX350

  • 2019-09-07 02:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាន Highlander មួយ​គ្រឿង​​ត្រូវ​បាន​កែ​រូប​រាងស្រដៀង​ទៅ​ Lexus RX350 មើល​មួយ​ភ្លែត​ចង់​ច្រឡំ។

Highlander ដែល​កែ​ឡើង​ស៊េរី​ ត្រូវ​បាន​​គេ​បង្ហោះ​ចែកចាយ​ពេញហ្វេសបុក​ ធ្វើ​ឲ្យ​​គ្រប់​គ្នា​ចង់​ដឹង​ឡាន​មួយ​នេះ​ធ្វើ​ការ​កែ​ឡើង​ស៊េរី​បែប​ណា និង​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន?

លោក គង់ ឡាយ ម្ចាស់​ការាស(យានដ្ឋាន) Kong Lay Modify Car បាន​ប្រាប់ Sabay ថា​ ឡាន Highlander នោះ​ស៊េរី​ឆ្នាំ ២០០៣ ដោយ​ធ្វើ​ការ​កែ​ឡើង​រូប​រាង​ស្រដៀង​ទៅ​និង Lexus RX350។

ការកែកុន​នេះ ត្រូវ​ចំណាយ​ពេល​មួយ​អាទិត្យ​។ ចំណុច​ដែល​ត្រូវ​កែ​មាន​ដូច​ជា កាង​មុខ កាង​ក្រោយ ឈ្នាន់​ចំហៀង និង​បាញ់​ថ្នាំ​បូក​រួម​ជាមួយ​គ្រឿង​តុប​តែង​មួយ​ចំនួន​ទៀត។ ចំពោះ​កាង​ គឺលោក​ធ្វើ​ដោយ​ខ្លួន​ឯង និង​គ្រឿង​តុប​តែង​ក៏​លោកច្នៃ​ប្រឌិត​ខ្លួន​ឯង​ដែរ។

លោកថា ការ​ប្ដូរ​កាង​មុខ​ក្រោយ ចំហៀង​ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្នែក​ខាង​ក្នុង​​រថយន្ត​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ដូច​ដើម​វិញ​គ្រាន់​តែ​ប្ដូរ​ដាក់​រូប​រាង​ដើម​​វិញ​ជា​ការ​ស្រេច។

លោក​បញ្ជាក់​ថា ការកែ​ឡើង​រូបរាង​ថ្មី គ្រាន់​តែ​ជា​ការ​តុប​តែង​ឲ្យ​មាន​​ភាព​ខុស​ប្លែក និង​ទៅ​តាម​ចំណង​ចំណូល​ចិត្ត​របស់​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ។

ចំពោះ​តម្លៃ​នៃ​ការ​ឡើង​ស៊េរី​ឡាន​មួយ​នេះ បូក​រួម​ជា​មួយ​ការ​តុប​តែង​ត្រូវ​ចំណាយ​អស់​ប្រហែល ១ ៣០០ ដុល្លារ

ចុចអាន៖

អត្ថបទ៖ ម៉េងងី