កីឡដ្ឋានប្រវត្តិសាស្ត្រដ៏ធំមួយ ក្លាយជាកន្លែងដាំបន្លែ
- 2014-09-25 15:38:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានប្រវត្តិសាស្ត្រដ៏ធំមួយ ក្លាយជាកន្លែងដាំបន្លែ
ចន្លោះមិនឃើញ
Datianwan Outdoor Stadium ក្នុងក្រុង Chongqing ភាគពាយព្យប្រទេសចិន ធ្លាប់ជាកីឡដ្ឋានល្អបំផុតមួយក្រោយពេលដែលរបបសាធារណរដ្ឋប្រជាមានិតចិន ចាប់កំណើតឡើងក្នុងឆ្នាំ១៩៤៩។ កីឡដ្ឋានដែលគ្របដណ្ដប់លើផ្ទៃដី១២០០០០ម៉ែត្រការ៉េនេះធ្លាប់ជា ទឹកដីរបស់ក្លិបបាល់ទាត់មួយចំនួន ដែលជាកត្តាជួយជំរុញអភិវឌ្ឍវិស័យបាល់ទាត់ក្នុងតំបន់។ ប៉ុន្តែបច្ចុប្បន្ន បន្ទាប់ពីទុកចោលជាច្រើនឆ្នាំ និងរងការបំផ្លាញពីធម្មជាតិ ផ្នែកមួយចំនួននៃទីលានដ៏ធំដែលមានអាយុប្រមាណ៦១ឆ្នាំនេះ បានក្លាយទៅជាកន្លែងដាំបន្លែទៅវិញ ព្រមទាំងមានរុក្ខជាតិតូចៗឥតប្រយោជន៍ជាច្រើនដុះនៅតាមកន្លែង អង្គុយយ៉ាងគួរឱ្យស្ដាយ។
ចុចអាន៖ តើហ៊្វូតសាលកើតឡើងតាំងពីពេលណា?
ទិដ្ឋភាពកៅអីអង្គុយ
ទីធ្លាជិតទីលានបាល់ទាត់ក្លាយជាកន្លែងដាំស្ពៃ
កសិករកំពុងជម្រះស្មៅក្នុងសួនបន្លែ
ទីលានរត់ប្រណាំងនៅជុំវិញទីលានបាល់ទាត់
ទិដ្ឋភាពកន្លែងអង្គុយទស្សនា មើលពីខាងក្រៅ
ចុចអាន៖ មើលពហុកីឡដ្ឋាននៅកូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍ អាស៊ីហ្គេម តិចមើលស្អាតអត់?